ទៅបេះត្រកួនឃើញតែស្បែកជើងចុះរាវក្នុងទឹកទើបដឹងថាក្លាយជាសពទៅហើយ

0
104

បេះត្រកួនឃើញតែស្បែកជើងចុះរាវក្នុងទឹកទើបដឹងថាក្លាយជាសពទៅហើ
ខេត្តបាត់ដំបង:អាសូរក្មេងស្រីម្នាក់ បានលង់ទឹកបឹងស្លាប់ ពេលដើរទៅបេះត្រកួនជាមួយបងប្រុស កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី១៤ ភូមិស្វាយជ្រុំ ឃុំបវេលស្រុកបវេល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះហេង ឡៃហ៊ួង ភេទស្រី អាយុ៩ឆ្នាំ។

តាមការបំភ្លឺរបស់កុមារាឈ្មោះហេង ហ៊ួ ភេទប្រុស អាយុ១០ឆ្នាំត្រូវជាបងបង្កើតជនរងគ្រោះប្រាប់សមត្ថកិច្ចថា នៅម៉ោង៣រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅបេះត្រកួននៅក្នុងអូរ ដែលនៅក្បែរផ្ទះជាមួយប្អូនស្រីរបស់ខ្លួន នឹងមានក្មេងៗ៣នាក់ទៀត ទៅជាមួយដែរ។ ពេលដែលខ្លួនកំពុងបេះត្រកួន ប្អូនស្រីបានសុំមកផ្ទះមុនលុះមួយសន្ទុះក្រោយ មកខ្លួនក៏ដើរមកផ្ទះជាមួយក្មេងដ៏ទៃទៀត ក៏បានឃើញស្បែកជើងប្អូននៅក្បែរមាត់ អណ្ដូងតែពុំបានចាប់អារម្មណ៍នឹកស្មានថា ប្អូនភ្លេចយកទៅផ្ទះក៏រើសស្បែកជើងប្អូន ទៅផ្ទះសួរម្ដាយឃើញប្អូនមកផ្ទះហើយឬនៅ?ម្ដាយថា អត់ឃើញទេក៏នាំគ្នាដើររកតែរកមិនឃើញ។លុះក្រោយមកនាំគ្នារាវក្នុងទឹកបឹងត្រង់កន្លែងដាក់ស្បែកជើងទើបឃើញសពស្រង់យកមកផ្ទះទាំងក្តុកក្តួលបំផុត។
ឆ្លងតាមការបំភ្លឺរបស់សាក្សីនិងសាច់ញាតិ សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែនក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here