ខេត្តព្រៃវែង ៖ ចោរលួចជំនាញគាស់ដំបូលម្នាក់ ត្រូវបានសមត្ថកិច្ចាប់ដាក់ខ្នោះភ្លាម បន្ទាប់ពីធ្វេីសកម្មភាព ទំលុះដំបូលផ្ទះប្រជាពលរដ្ឋ ចូលលួច លុយចំណងដៃ តែចៃដន្យអាក្រក់ បាក់ដំបូលផ្ទះ ធ្លាក់មកក្រោម ត្រូវបានម្ចាស់ផ្ទះចាប់ជាប់ កាលពីពាក់កណ្តធធ្រាត្រ ថ្ងៃទី5ឈាន ថ្ងៃទី6ខែ02ឆ្នាំ2017 នៅចំណុចម្ចាស់ផ្ទះ ឈ្មោះធួន ឃី ភេទប្រុស អាយុ45ឆ្នាំ ស្ថិតក្នុង ភូមិនឹងឃំុព្រៃព្នៅ ស្រុកពារាំងខេត្រ ព្រៃវែង។
អធិការនគបាលស្រុកពារាំង បានឲ្យដឹងថា: ជនសង្សយ័ ដែលជាចោរលួចគាស់ដំបូលផ្ទះ ឈ្មោះ ហុី វារី ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិឃំុកេីតហេតុខាងលេី ។នៅមុនពេលកេីតហេតុ គឺជនសង្សយ័ បានទៅគាស់ដំបូលផ្ទះ របស់ជនរងគ្រោះបំណងលួចយកចំណងដៃ ដោយឡេីងតាមរបង ខណៈពេលដែលម្ចាស់ផ្ទះ នឹងក្រុមគ្រួសារ បងប្អូនកំពុងហូបចុកជំុគ្នា នៅខាងមុខផ្ទះ ឮសូរប្រាវ ពេលទៅមើលឃើញដំបូលធ្លុះ និងឃើញជនសង្ស័យទល់ផ្អក ចាប់ក្របួចជាប់ប្រគល់ឲ្យប៉ូលិសតែម្តង ៕ សំបូរ
