ជនជាតិចិនបេីករថយន្តព្រូស​ ក្នុងល្បឿនលឿនបុកម៉ូតូធូដេអូសជិត១០០ម៉ែត្រ រងរបួសធ្ងន់ម្នាក់

0
66

 

ភ្នំពេញ​ ៖​ ស្ត្រីជនជាតិចិនម្នាក់បេីករថយន្តព្រូសនិងបុរស២នាក់ទៀតរួមដំណេីរក្នុងល្បឿនលឿន​ ដល់ត្រង់ចំណុចផ្កូវបែកជាបួនបុកម៉ូតូជាប់ម៉ូតូក្រោមរថយន្តអូសជិត១០០ម​ បណ្ដាលអោយអ្នកបេីកម៉ូតូរងរបួសធ្ងន់ធ្ងរ​ ត្រូវរថយន្តសង្គ្រោះពន្លឺដឹងទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកព្រះកុសម:។

ហេតុការណ៍នេះ​ បានកេីតឡេីងនៅវេលាម៉ោង១.១០នាទីយប់ឈានចូលថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០​ ត្រង់ចំណុចផ្លូវបែកជាបួនR8កែងR11​ ស្ងិតកញនុងសង្កាត់ស្រះចកខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

តាមប្រភពកន្លែងកេីងហេតុបានប្រាប់អង្គភាពmcn.newsអោយដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ2AN-0242​ បេីកបរដោយស្ត្រីជនជាតិចិននិងអ្នករួមដំណេីរបុរសជនជាតិ២នាក់ទៀត​ ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជេីងតាមបណ្ដោយផ្លូវR8​ មកដល់ត្រង់ចំណុចកេីតហេតុក៍បុកម៉ូតូធូដេពណ៌ទឹកបុិចចាស់ពាក់ស្លាកលេខ1DE-4865​ បេីកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកេីតយ៉ងពេញទំហឹង​ ផ្លោងជាង១០ម៉ែត្រ​រងរបួសធ្ងន់ធ្ងរ ។ចំណែកម៉ូតអូសជិត១០០ម៉ែត្រខូចខាតយ៉ាងដំណំ​ និងរថយន្តបង្កខូចខាតមួយចំហៀងមុខខាងឆ្វេង។

ចំណែកស្ត្រីដែលបេីករថយន្តបង្កព្យាយាមគេចនិងទំនាក់ហៅគ្នាមកមានរថយន្តសេរីទំនេីបៗ៣គ្រឿងថែមទាំងមានPMចំនួ៣នាក់មកអន្តរាគមន៍ទៀតផង។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានទំនាក់ទំនងទៅជំនាញដការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានី មកវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ។
ចំណែកស្ត្រីដែលបេីបររថយន្តបង្កត្រូវបានបញ្ជូនឡេីងរថយន្តសមត្ថកិច្ចចរាចរណ៍ផ្លូវគោកដេីម្បីដោះស្រាយតាមនិតិវិធីច្បាប់។នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here