ប្រពន្ធដើមវាយប្រពន្ធចុងធ្វើឲ្យនាងឈឺចុកចាប់ទាំងផ្លូវចិត្តនិងផ្លូវកាយធាក់ននៀលដី

0
95

ភ្នំពេញ​៖​​មានការភ្ញាក់ផ្អើលមួយដោយស្រ្តីជាប្រពន្ធដើមបានប្រើហឹង្សាវាយប្រពន្ធចុងឲ្យ រងរបួសហើយគេចខ្លួនបាត់ទុកឲ្យនាងប្រពន្ធចុងដែលមានវ័យជាង៤០ឆ្នាំនៅដេកននៀលដីស្រែកផ្អើលប្រជាពលរដ្ឋជាអ្នកដំណើរចោមរោមមើលពេញផ្លូវទាំងម៉ោង៨និង៣០នាទីយបថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅនៅតាមបណ្តោយផ្លូវលេខ៥២៨ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​​ស្ត្រីជាប្រពន្ធចុងបានរៀបរាប់ថា ប្តីគាត់មាន ឈ្មោះ​រស្មី អាយុ​៣៨​ឆ្នាំ មុខរបរមេការសំណង់។គាត់និងប្តី បាន​បានយកគ្នាជាប្ដីប្រពន្ធមិនបានរៀបការជាង១ឆ្នាំរហូតមកដល់ពេលនេះមានកូនក្នុងផ្ទៃ២ខែហើយ ខណ:ប្តីហេងស៊យរូបនេះភូតថាគាត់គ្មានប្រពន្ធទេ។ ជាង១ខែហើយដែលប្តី បានបានដោះដៃចោលធ្វើឲ្យនាងមិនអស់ចិត្ត ទើប​នៅ​យប់កើតហេតុ រូបនាង​បានមក​រក​ប្ដីដើម្បី​​ដោះស្រាយ​គ្នា ស្រាប់តែ​ជួប​ប្រពន្ធដើម​របស់គាត់ នៅក្នុងការដ្ឋានសំណង់ត្រង់កន្លែងកើតហេតុ ក៏​ទាស់សំដី​គ្នា​ឈានទៅដល់​ប្រើ​អំពើ​ហឹ​ង្សា វាយតប់​គ្នា​ទៅវិញទៅមកបណ្ដាល​រងរបួស​ទាំង​សងខាង​ហើយប្រពន្ធដើមត្រូបងប្អូននាំទៅបាត់។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មកដល់​កន្លែងកើតហេតុ បាន​សួរនាំ​រួច​ឲ្យ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធចុង ទៅ​ដាក់​ពាក្យបណ្ដឹង តែ​ស្ត្រី​រូបនោះ មិន​ព្រមទៅ​ទេ គិតតគិតតែពីយំននៀលធាក់ដី តែ ​ក្រោយមកទើបនាងយល់ព្រមទៅ​ដាក់ពាក្យបណ្តឹហនៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងកក់​១៕គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here