ដែកធ្លាក់​ពីលើអគារខុនដូ999 ចំក្បាល​បុរសម្នាក់រងរបួស​ធ្ងន់​

0
120

 

ភ្នំពេញ៖ដែកមួយដើម​បាន​ធ្លាក់​ ពពីលើអគារខុនដូមួយកន្លែងយីហោ 999ក្បែរមន្ទីរពេទ្យ​រុស្សី​ ចំក្បាល​បុរសម្នាក់ឈ្មោះ ឈិត សុភាព ជាអនុប្រធានភូមិទួលរកា១ ខណ្ឌមានជ័យ បណ្តាលឲ្យរបួសធ្ងន់ ខណ:ដែលកំពុងជិះម៉ូត កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះម៉ូតូ ស្រាប់តែដែក១ដើមមានប្រវែងជាង១ម៉ែត្របានបាក់ធ្លាក់មក ចំលើបណ្តាលឲ្យដួលបែកក្បាលហូរឈាម រងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ពេលនេះ សមត្ថកិច្ចកំពុង ស្រាវជ្រាវនិងកោះហៅមេការសំណង់មកទទួលខុសត្រូវក្នុងករណីនេះ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here