កាប់ប្លន់ពេលយប់ព្រឹកឡើងជាប់​នគរបាល​ខណ្ឌពោធិ៍​សែនជ័យ​

 

 

 

 
ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាកាប់ប្លន់ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉ុស្តិ៍ចោមចៅធ្វើការបង្ក្រាប ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះដែលត្រូវជនសង្ស័យម្នាក់កាប់ប្លន់យកខ្សែកមាស១តម្លឹងគេចខ្លួនបាន១យប់។
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១០១៧ ដីវាល ម្ដុំលក់ទឹកត្នោតជូរ ក្រោយកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
​ ជនរងគ្រោះឈ្មោះទុំ​ ឆាលី​ ភេទប្រុសអាយុ៣១​ឆ្នាំមុខរបរធ្វើការរោងចក្រ​ ចំណែកប្រពន្ធឈ្មោះមិុស្រីមុំ​ មុខរបធ្វើការរោងចក្រ​ អ្នកទាំង២​ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមាបជ័យ​ ខណ្ឌមានជ័យ។ចំណែកជនសង្ស័យជាជនដៃដល់ឈ្មោះប៊ូរី​ ហៅអាម៉ាប់​ ភេទប្រុសអាយុ២៣​ឆ្នាំ​ មុខរបមិនពិតប្រកដ​ ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យនិងម្នាក់ទៀតឈ្មោះ អនវណ្ណះ​ ភេទប្រុសអាយុ២៤​ ឆ្នាំមុខរបកម្មករសំណង​ ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅខេត្តកណ្តាល។
​ តាមការៀបរាប់ពីជនរងគ្រោះបានអោយដឹងថា​ នៅវេលាម៉ោង៦ល្ងាច​ ថ្ងៃទី៥​ ខែគុម្ភះឆ្នាំ២០១៧​ រួបគាត់និងប្រពន្ធបានមកអង្គុយលេងនៅដីវាលក្រោយតូបលក់ទឹកត្នោតជូរ​ ខណះកំពុងអង្គុយថតលេងស្រាប់តែមានជនសង្ស័យម្នាក់យកមកសំដៅប្រដាប់ដោយកាំបិតតាំងតោមកគំរាមកាប់និងប្លន់យកខ្សែរករមាសទម្ងន់១តម្លឹង​ និងទូរស័ព្ទម៉ាកសាំសុងកាឡាក់សីុS6ហើយរត់សំដៅចូលក្នុងផ្ទះ​ ខណះនោះជនរងគ្រោះក៏រត់តាមមើល។
​ សាក្សីដដែលបានបន្តថា​ បន្ទាប់ពីជនសង្ស័យប្លន់រួចដោយស្គាល់ទីតាំងជនសង្ស័យទើបព្រឹកឡើងក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីសុំការអន្តរាគមន៍​ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះទើបកម្លាំងនគរបាលនាំជនរងគ្រោះទៅចង្អុលបង្ហាញនិងឃាត់បាន២នាក់ដោយម្នាក់ជាជនដដៃដល់និងម្នាក់ទៀតជាប័ក្ខពួក។
ក្នុងការបង្ក្រាបនោះដែលសមត្ថកិច្ចដកហូតបាន គ្រឿងញៀន១កញ្ចប់ធំល្មម ដែកកាច់កម៉ូតូ និងសមទាក់ឆ្កែ។
​ ក្រោយមកជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួនៅប៉ុស្តិ៍ចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាក់ការបន្ត៕ សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *