ចាប់បានឃាតកជាប្តីកាប់សម្លាប់ ប្រពន្ធជាគ្រូពេទ្យរួចយកសាកសពទៅបោះចោលក្នុងស្រះទឹកក្រោយផ្ទះបានហើយ

0
57

ខេត្តកំពង់ធំ:  នៅវេលាម៉ោង២រសៀល
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបានឃាត់ខ្លួនប្តីកំណាចជាឃាតក
កាប់សម្លាប់ប្រពន្ធរួចយកទៅបោះទម្លាក់ទឹកស្រះក្រោយផ្ទះចម្ងាយជាង១០០ម៉ែត្របានហើយ បន្ទាប់ពីមានអំពើឃាតកម្មកាលពីព្រឹកថ្ងៃដដែលនៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
សាកសពស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊្រុន ចន្រ្ទា អាយុ ៣០ឆ្នាំ នៅភូមិកើតហេតុមុខរបរគ្រូពេទ្យឯកជន ត្រូវបានជនសង្ស័យជាប្តីកាប់នឹងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងកខាងឆ្វេង បណ្តាលឲ្យស្លាប់ហើយយកទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះ ។
ឃាតកជាប្តីឈ្មោះ ធល ធារិទ្ធ អាយុ ៣០ឆ្នាំ មានកូន ៣នាក់ស្រីម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះកម្លាំងជំនាញបានស្រាវជ្រាវរហូតដល់ម៉ោង ២រសៀលទើបសមត្ថកិច្ចជំនាញតាមចាប់ខ្លួន ជនសង្ស័យជាប្តីបានហើយខ្លួនគេបានសារភាពថាសារភាពថា ពិតជាបានកាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ប្រាកដមែនមូលហេតុមានជម្លោះក្នុងគ្រួសារនិងឈានដល់ប្រើអំពើហិង្សាព្រោះទ្រាំលែងបាន៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here