រកស៊ីលក់ផ្លូវភេទមិនសូវកាក់កប មានតែលួចកាបូបលុយភ្ញៀវបន្ថែមជាប់ខ្នោះប៉ូលិស

0
55

ភ្នំពេញ​ ៖​ ស្ត្រីរកស៊ីផ្លូវភេទម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១ និង៤០នាទីយប់​ ថ្ងៃទី២១​ ខែកក្កដា ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ៩០​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ពីបទលួចយកកាបូបលុយ​ របស់បុរសម្នាក់ដែលមានទឹកប្រាក់ចំនួន២ពាន់ដុល្លារ​បានសម្រេចនាពេលកន្លងទៅ​ ។

​ មន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក បានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ សុខ​
អ៊ាងមួយ ភេទស្រី អាយុ២៩ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ៧៧៨ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ស្រ្តីរូបនេះបានធ្វើសកម្មភាពលួចកាបូបលុយបុរសម្នាក់ កាលពីថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ​២០២០ វេលាម៉ោង ១ៈ៣០នាទី នៅចំណុចផ្ទះសំណាក់មហាសម្បត្តិ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ពីជនរងគ្រោះ​ ឈ្មោះ​ PHAN VAN​ DAT ភេទប្រុស​ អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមហោស្រព ខេត្តសៀមរាបពេលត្រូវរ៉ូវគ្នាទៅរួមភេទនៅទីនោះនិងទើបរកមុខឃើញជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។សម្ភារបាត់បង់មានលុយចំនួន២០០០$ (ពីរពាន់ដុល្លារ),​ អត្តសញ្ញាណប័ណ្ណវៀតណាម១សន្លឹក និងកាតអេធីអឹម(AgriBank)​១សន្លឹក។

​ បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីកំពុងធ្វេីការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងតាមនិីតិវិធី ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here