យកកន្សែងរុំក រាំលេងលើជណ្តើរ រអិលជើងធ្លាក់ត្រូវកន្សែងរឹតកស្លាប់យ៉ាងអាណោចអាធ័ម

0
56

ខេត្តព្រៃវែង: អកុសលណាស់ដែលក្មេងស្រីម្នាក់ បានយកកន្សែងរំុក តែងខ្លួនធ្វើជាព្រះនាង រាំច្រៀងលើជណ្ដើរចៃដន្យរអិលជើងធ្លាក់ពីលើកាំជណ្តើត ត្រូវកន្សែងរឹតកស្លាប់ភ្លាមៗកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ខ្លួន នៅភូមិព្រៃកន្លោងឃុំ ព្រៃកន្លោងស្រុកពោធិ៍រៀងខេត្តព្រៃវែង។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថាក្មេងស្រីរងគ្រោះឈ្មោះ ហ៊ិន រម្មណី អាយុ៧ឆ្នាំ ថ្នាក់ទី៥ មានឪពុកឈ្មោះ ហ៊ាន ហុិន អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ម្តាយឈ្មោះ ឌួង ចន្ធី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបកសិកររស់នៅភូមិខាងលើ។សាកសពត្រូូវសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់ឲ្យក្រុមគ្រួសារយកទភធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here