ត្រីឆ្តោស៊ីកូនឯង កូនស្រីពេញក្រមុំល្បួងរួមភេទជាមួយបាន៣ដង ចុងក្រោយបែកការណ៍សមត្ថកិច្ចចាប់ដាក់ខ្នោះ

0
121

 

ខេត្តកំពង់ស្ពឺ៖ តាមលោក ហ៊ុនសុខហុន ជាអធិការនគរបាលស្រុកថ្ពង បានឲ្យដឹងថានៅ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២០លោកបានទទួលពាក្យបណ្តឹងពីប្រពន្ធនិងកូនរងគ្រោះករណីឪពុកលួងលោមរំលោភកូនស្រីខ្លួនឯងទើបលោកបញ្ជា កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលវាលពន់បានធ្វើការឃាត់បុរសជាឪពុករូបនេះមកកាន់អធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីសាកសួរ។
ការឃាត់ខ្លួនបុរសនេះធ្វើឡើងនៅវេលាម៉ោង ០០និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិកន្ធាំ ឃុំ វាលពន់ ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថា  ជនសង្ស័យឈ្មោះ ជា ហាន អាយុ៤២ឆ្នាំ. ភេទប្រុស មុខរបរកម្មករសំណង់ ។ ចំណែកឯជនរងគ្រោះឈ្មោះ ហ.ស.ណ .ភេទស្រី អាយុ១៦ ឆ្នាំ (ទាំងពីរនាក់រស់នៅក្នុងឃុំវាលពន់ ស្រុកថ្ពងខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបានឲ្យដឹងថា  កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុចផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិ.ឃុំខាងលើ ជនសង្ស័យត្រូវជាឪពុកបង្កើត បាននិយាយ ទទូចសុំអង្វររួមភេទជាមួយនារីរងគ្រោះជាកូនស្រី តែនាងបាននិយាយថា សូមឪឯងកុំដេកជា មួយខ្ញុំទៀតអីខ្ញុំខ្លាចណាស់។ បន្ទាប់មកជនសង្ស័យបានខឹងយ៉ាងខ្លាំងនិងនារីរងគ្រោះដោយមិនព្រម ឡើងដេកលើគ្រែជាមួយខ្លួនហើយបម្រុងប្រើអំពើហិង្សាដាក់នាង។ ដោយទ្រាំមិនបានទើបនារីរងគ្រោះ មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រកយុត្តិធម៌ជូនខ្លួនតែម្តង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជា ហានបញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាមួយបានលួងលោមរួមភេទជាមួយនារីរងគ្រោះដែលត្រូវជាកូនបង្កើត ពិតប្រាកដមែន គឺតាំងពីនារីរងគ្រោះ ពេញក្រមុំមានអាយុ១៦ឆ្នាំ បានចំនួន៣លើក លើកចុងក្រោយទើបម្តាយដឹងឈានដល់ការចាប់ខ្លួនតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here