បុរសម្នាក់ស្លាប់ដោយសារខ្យល់គរខណ:កំពុងធ្វើចត្តាឡីស័ក

0
81

ខេត្តត្បូងឃ្មុំ៖ បុរសជនជាតិខ្មែរម្នាក់បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំដោយសារខ្យល់គរ។នេះបើតាមការអះអាងរបស់
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក កែវ វណ្ណៈ បានឲ្យដឹងទៀតថា ជនជាតិខ្មែររូបនេះបានស្លាប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧និង៣០យប់ អំឡុងពេលកំពុងធ្វើចត្តាឡីស័កបាន ៣ថ្ងៃជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់ផ្សេងទៀត។
ចំណែក មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច័យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរព្រោះគាតបានប្រើថ្នាំផ្តាសាយយកមកលេបមិនត្រីូវស្តង់ដារ។

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះគឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៉ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញហើយការស្លាន់នេះមិនបណ្តាលមកពីជំងឺកូវីដ១៩នោះទេ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here