គ្រូពេទ្យគ្មានជំនាញចាក់ថ្នាំឲ្យបុរសម្នាក់បណ្តាលឲ្យស្លាប់ទាំងដៃ កំពុងព្យួរសេរ៉ូម

0
89

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ទាំងដៃជាប់សេរ៉ូមកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងគ្លីនិក ឯកជនមួយ យីហោ វេជ្ជ. ច្រឹប សុធី ស្ថិតនៅក្នុងភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារគ្រូពេទ្យគ្មានជំនាញក្នុងគ្លីនិកនេះចាក់ថ្នាំឲ្យ។

គ្រូពេទ្យឯកជនខាងលើ ឈ្មោះ ច្រឹប សុធី ហៅឈុច។រីឯ
ជនរងគ្រោះឈ្មោះ ឈួន ឈួត ភេទប្រុស អាយុ៥២ឆ្នាំជាកម្មករក្រុមហ៊ុនចិញ្ចឹមស្វា នៅក្នុងភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រពន្ធជនរងគ្រោះប្រាប់ថា មុនពេលកើតហេតុប្តីគាត់និយាយថាឈឺដៃឈឺជើង មិនទៅធ្វើការទេថ្ងៃនេះ ហើយក៏បានទៅឲ្យពេទ្យខាងលើពិនិត្យជំងឺឲ្យ។ នៅពេលនោះគ្រូពេទ្យប្រាប់ថាគាត់មានជំងឺគ្រុនឈិក ក៏ដាក់សេរ៉ូមឲ្យនៅកន្លែងពេទ្យតែម្ដង។ រហូតដល់វេលាម៉ោងប្រហែល ៨យប់ អស់សេរ៉ូម០៣ កំប្លោក គ្រូពេទ្យក៏ចាប់ផ្តើមរៀបចំដាក់សេរ៉ូមបន្តទៀត។ ប៉ុន្តែមុនដាក់សេរ៉ូមគ្រូពេទ្យបានឲ្យថ្នាំគ្រាប់លេបសិន រួចក៏ដាក់សេរ៉ូមបន្តរហូត ដល់ម៉ោង ១១និង៤០នាទីយប់ ជប្តីគាត់ក៏បានដាច់ខ្យល់ស្លាប់តែម្ដង ដោយដៃនៅកំពុងជាប់សេរ៉ូមទៀតផង។

បន្ទាប់មកសមត្ថកិច្ចខេត្ត គ្រូពេទ្យ និងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យពិច័យលើសាកសព បានសន្និដ្ឋានជាបឋមថាការស្លាប់របស់ជនរងគ្រោះគឺបណ្ដាលមកពីប្រតិកម្មថ្នាំដែលគ្រូពេទ្យគ្មានជំនាញចាក់ព្យាបាលឲ្យជនរងគ្រោះ។
ក្នុងករណីនេះក្រុមគ្រួសារសពមិនសុខចិត្តក៏ប្តឹងទៅសមត្ថកិច្ចជំនាញជួយរកយិត្តិធម៌និងឈានទៅបិទការធ្វើអាជីវកម្មទាំងស្រុង៕គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here