ថ្ងៃមុនលែបខាយសម្តីសុំថើបជញ្ជក់មាត់មួយ ថ្ងៃនេះថ្លើមធំចូលរំលោភបានសម្រេចជាប់ខ្នោះល្មម

0
110

ថ្ងៃមុនលែបខាយសម្តីសុំថើបជញ្ជក់មាត់មួយ ថ្ងៃនេះថ្លើមធំចូលរំលោភបានសម្រេចជាប់ខ្នោះល្មម
ខេត្តកណ្ដាល:កម្មករសំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឃើញក្មេងស្រីស្នាក់នៅបន្ទប់ជាប់គ្នានៅតែម្នាក់បានចូលទៅចាប់រំលោភរហូតបានសម្រេច។

ករណីនេះ​បានកើតឡើកាលពីថ្ងៃទី៣០ ខែកក្កដា​ឆ្នាំ២០២០វេលាម៉ោង ៧និង០០នាទី​ត្រង់ចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ាន់ ចាន់ហួន ហៅ ក្លូ ភេទប្រុស.​ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង មានទីលំនៅភូមិក្រសាំង ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងធំ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពដដែលបន្តថា ជនរងគ្រោះនិងម្ដាយរួមទាំងបងស្រីបានចាកចេញពីស្រុកកំណើតពីខេត្តត្បូងឃ្មុំ មកស្នាក់នៅផ្ទះជួលភូមិស្វាយជ្រំ ឃុំ ស្វាយជ្រំ ដើម្បីធ្វើសំណង់ក្នុងបូរីចតុមុខ ឯជនសង្ស័យក៍មកស្នាក់នៅផ្ទះជួលដើម្បីធ្វើសំណង់ក្នុងបូរីចតុមុខនោះដែរ ដោយបន្ទប់នៅក្បែគ្នា។នៅក្នុងអំឡុងខែមិថុនា​ ឆ្នាំ២០២០​ម៉ោង១០និង០០នាទី.ជនសង្ស័យបានចូលទៅក្នុងបន្ទប់ផ្ទះជួលជនរងគ្រោះ។ ពេលនោះ ជនសង្ស័យបាននិយាយលែបខាយពាក្យសម្តីថា អញសុំបឺតមាត់និងអោបមួយ តែជនរងគ្រោះមិនឆ្លើយតបទេ​ រួចរត់ចេញពីបន្ទប់មកក្រៅ ក្រោយមកប្រាប់ម្តាយដែរ តែម្តាយមិនប្តឹងសមត្ថកិច្ចទេ.ដោយគិតថាមិនបានប៉ះពាល់ផង។លុះមកដល់ថ្ងៃទី៣០ ខែកក្កដា​ឆ្នាំ២០២០.ម៉ោង៦និង៣០នាទី​ ខណៈបងស្រី
បង្កើតជនរងគ្រោះចេញទៅធ្វើការ បាត់ទុក ជនរងគ្រោះឲ្យដេកនៅជាមួយក្មួយ មិនបានដាក់គន្លឹះទ្វារ ក៏ត្រូវជនសង្ស័យរុញទ្វារបន្ទប់ចូលក្នុងបន្ទប់ជនរងគ្រោះ.រួចស្ទុះទៅចាប់ជនរងគ្រោះសង្គ្រប់ពីលើ យកដៃម្ខាងខ្ទប់
មាត់និង ដៃម្ខាងទៀតស្រាតខោជនរងគ្រោះរួចរំលោភបានសម្រេចតែម្តង។ ពេលនោះជនរងគ្រោះខំស្រែកដែរតែស្រែកមិនរួចឡើយ។
ក្រោយរំលោភរួច ជនសង្ស័យដើរចេញទៅបន្ទប់របស់ខ្លួន បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្រាប់បងស្រីខ្លួន ប្តឹងនគរបាលឲ្យឃាត់ជនសង្ស័យរូបនេះយកទៅចាត់ការតាមច្បាប់តែម្តង៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here