ភូមិក្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោមានសង្វៀនបញ្ជល់មាន់និងអាប៉ោងលេងគ្មានញញើតខណៈមានបុរសម្នាក់អះអាងថាគ្មានអ្នកណាហ៊ានប៉ះ សង្វៀនគាត់ទេ

0
65

ភ្នំពេញ ៖ ក្នុងភូមិក្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ មានទីតាំងជល់មាន់និងអាប៉ោងលេងកក្រើកភូមិរាល់រាល់ថ្ងៃមិនដែលឃើញសមត្ថកិច្ចបង្ក្រាបម្តងណាទេ។ មិនតែប៉ុណ្ណោះមានបុរសម្នាក់បោះសម្តីក្អេក្អាងប្រាប់គេឯងថាគ្មានអ្នកណាហ៊ានប៉ះសង្វៀនបញ្ជល់មាន់និងល្បែងអាប៉ោងនៅទីនេះទេ។ពលរដ្ឋរស់នៅក្បែរទីតាំងកន្លែងជល់មាន់និងអាប៉ោង បានបង្ហេីបឲ្យដឹងថា ជាយូរឆ្នាំមកហើយក្នុងភូមិសង្កាត់របស់គាត់រស់នៅសុខសាន្តណាស់ មិនមានការលេងល្បែងស៊ីសងនោះទេ ទើបតែប្រហែលជាង១ខែមកនេះ មានអ្នកចំណូលថ្មីមករស់នៅ ស្រាប់តែគេប្រមូលផ្តុំគ្នាលេងជល់មាន់និងអាប៉ោងមិនញញើតសមត្ថកិច្ចណាឡើយ ហើយប៉ុន្មានថ្ងៃនេះក៏បានបន្ថែមទាំងលេងល្បែងបៀថែមទៀតផង ។ ប្រជាពលរដ្ឋបានបន្តថា ការលេងល្បែងច្រើនប្រភេទនេះលេងជារៀងរាល់ថ្ងៃមិនមានខាននោះទេ ពិសេសគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដោយពួកគេស្រែកហ៊ោកញ្ចៀវពេញភូមិតែម្តង ។ យ៉ាងណាប្រជាពលរដ្ឋមានការព្រួបារម្ភយ៉ាងខ្លាំងព្រោះថាភូមិសង្កាត់ដែលមានសុវត្ថិភាពជាយូរឆ្នាំមកហើយ បែរជាមានល្បែងស៊ីសងយ៉ាងដូច្នេះពិតជាមានបទល្មើសផ្សេងៗនិងអាចនាំមកនូវអំពើហិង្សាក្នុងគ្រួសារជាមិនខាន។

​ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាមានវិធានការនៅទីតាំងខាងលើនេះផងជាពិសេសមេសង្វៀនបើកល្បែងនេះតែម្តង
ព្រោះមានបុរសម្នាក់បានចេញមុខអះអាងក្តែងៗថាគ្មានអ្នកណាហ៊ានមកបង្រា្កបសង្វៀននេះនោះឡើយ ព្រោះគេបង់លុយឲ្យសមត្ថកិច្ចអស់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here