បញ្ជូនខ្លួនមេខ្លោង២នាក់និងគ្រឿងញៀន២០០គីឡូក្រាមទៅតុលាការ

0
66

ខេត្តព្រះវិហារ៖  កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កំពង់ស្ពឺនិងរាជធានីភ្នំពេញ បានបង្ហាញមុខមេខ្លោងគ្រឿងញៀន២នាក់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ក្រោយពួកគេជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលទឹកដីកម្ពុជានៅចំណុចឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ចំនួន២០០គីឡូក្រាម ។

មន្រ្តីជំនាញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកក្ក ដា ឆ្នាំ ២០២០ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យ កាអមសាលាដំបូងខេត្តព្រះ វិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលក្រសួងមហាផ្ទៃបានឲ្យដឹងថាជនសង្ស័យ២នាក់នេះ រួមនឹងសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ២០១កញ្ចប់ធំទម្ងន់២០០គីឡូក្រាម និងម៉ូតូរ៉ឺម៉កមួយគ្រឿងត្រូវបានបញ្ជូនទៅតុលាការ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here