ផឹកសុី​ជាមួយគ្នា​រហូត​ដល់​ស្រវឹងអោយដឹកទៅផ្ទះ​មិន​ដឹង​ទៅ​ណា​ព្រឹក​ឡើងដេកលើគំនរ​សំរាម​បាត់ម៉ូតូ

 

 

 

 

 

ភ្នំពេញ៖បុរសម្នាក់បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅខណៈ​ដែល​ផឹកសុីជាមួយមិត្តភ័ក្ត្រស្រវឹងក៏អោយដឹកទៅ​ផ្ទះដោយជិះម៉ូតូរបស់ខ្លួនតែបែជាព្រឹកឡើងដេកនៅគំនរសម្រាមទៅវិញបាត់ទាំងម៉ូតូសួរឆ្លើយថាមិនដឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៧ស្ថិតនៅក្លឹបនៅម្តុំប៊រី​ ផ្លូវទំនបកប់ស្រូវ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ សុត នយ ភេទប្រុសអាយុ២៥​ ឆ្នាំ​ មុខរបធ្វើការរោងចក្រ​ ស្នាក់នៅបន្ទប់ជួល​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិផុង​ ឃុំបឹងតាមុំ​ស្រុក​ បសេធ​ ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូដែលបានបាត់នោះម៉ាកឌ្រឹមសង់​ ស៊េរីឆ្នាំ២០១៦​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FV 7711 ។ ដោយឡែកមិត្តភ័ក្រដែលជូនទៅផ្ទះឈ្មោះនូ​ ភេទប្រុស​ ស្នាក់នៅជិតគ្នានិងមានស្រុកកំណើតជាមួយគ្នា។
តាម​ប្រភពពត៌មានពីជនរងគ្រោះបានឱ្យដឹងថា​ នៅមុនពេលកើតល្ងាចថ្ងៃទី៦​ ខែគុម្ភះ​ រូបគាត់និងមិត្តភ័ក្រ៣នាក់ទៀតបានបបួលគ្នាផឹកសុីនៅបន្ទប់ជួលមួយ​កន្លែង​។លុះស្រវឹងស្រឿងៗក៏បែកគំនិតចង់រាំលេងកំសាន្តនៅក្លឹបទើបបបួលគ្នាទៅផឹករាំលេងនៅក្តឹបម្តុំរោងចក្រប៊ឺរី។ លុះដល់វេលាម៉ោង១២និង២០នាទីរំលងអាធ្រាតដោយសារតែស្រវឹងខ្លាំងពេកទើបអោយឈ្មោះនូ​ អោយដឹករូបគាត់មកបន្ទប់ជួល​ ចំណែកមិត្តភ័ក្រ២នាក់ទៀតបានបន្តទៅផឹកកន្លែងផ្សេងទៀត។រហូត​ដល់​ព្រឹកឡើងវេលាម៉ោង៦ទើបដឹកខ្លួនបែជាដេកលើគំនរសម្រាប់ទៅវិញ។ចំណែកម៉ូតូមិនដឹកទៅណាហើយបានរត់ទៅសួឈ្មោះនូ​ តែឆ្លើយថាមិនដឹងទេ។ ទើបវេលាម៉ោង១០និង២០ព្រឹកថ្ងៃខែដដែលរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅអោយជួយដោះស្រាយ។
​ នៅចុះពោះមុខសមត្ថកិច្ចបុរសឈ្មោះនូ​ បាន​បដិសេធន៍ថាខ្លួនមិនបានយកម៉ូតូមិត្តភ័ត្រទេនៅយប់កើតហេតុខ្លួនបានជូនឈ្មោះសុត​ នយ​ ទៅដល់ផ្ទះហើយក៏មកដេកនៅបន្ទប់វិញហើយក៏មិនដឹងថារូបគេជិះទៅណាទៀតក៏មិនដឹង។
​ ដោយសារតែគ្មានហេតុផលច្បាស់ណាស់រួមទាំងស្រវឹងទៀតផងនោះជនរងគ្រោះក៏បានដាកពាក្យបណ្តឹងសុំការអន្តរាគមន៍ហើយក៏ត្រលប់ទៅវិញអស់ទៅ។
បច្ចុប្បន្ននេះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​កំពុង​ដុតដៃដុតជើង​ស្វែងរក​ម៉ូតូ​ជនរងគ្រោះ​មក​ប្រគល់​ទៅ​អោយ​វិញ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *