នាំគ្នាដំក្បាលគ្រាប់កាំភ្លើងផ្លោងផ្ទុះកក្រើកភូមិស្លាប់ ២នាក់យ៉ាងរន្ធត់

0
102

ខេត្តពោធិ៍សាត់ ៖ បុរស២នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ គ្រាដែលពួកគាត់បានដំក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១គ្រាប់បណ្ដាលឲ្យផ្ទុះឡើងកក្រើកដីបង្កការភ្ញាក់ផ្អើលពេញភូមិ។

ហេតុការណ៍ផ្ទុះក្បាលគ្រាប់បណ្ដាលឲ្យបុរសពីរនាក់ស្លាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ រសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅម្ដុំតំបន់ប៉ែតសិបត្រង់ចំណុចក្រោលគោក្នុងចម្ការ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនរងគ្រោះដែស្លាប់បាត់បង់ជីវិត ទី១ យ៉ង់ រី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី២ ឈ្មោះ ង៉ែត ត្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន អ្នកទាំង ២នាក់ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

លោក អធិការនគរបាលស្រុកវាលវែងបន្តទៀតថា ក្រោយទទួលបាននូវព័ត៌មាននេះភ្លាម យើងបានសហការគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវហើយជា លទ្ធផល គ្រាប់នោះយើងពុំទាន់ដឹងប្រភេទអ្វីនៅឡើងទេ។
លោកអធិការបន្តថាកម្លាំងរបស់លោកកំពុងបន្តស្រាវជ្រាវក្នុងករណីនេះដើម្បីរកមូលហេតុឲ្យឃើញថាតើមូលហេតុអ្វីបានជារើសគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានហើយ ជនរងគ្រោះទាំង២នាក់មិនព្រមយកទៅប្រគល់ឲ្យសមត្ថកិច្ចរក្សាទុកឲ្យបានត្រឹមត្រូវហើយបែរជានាំគ្នាយកមកដំលេងបណ្តាលឲ្យផ្ទុះស្លាប់ទាំង២នាក់បែបនេះ?
សាកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here