សាហាវណាស់គ្រាន់តែអ្នកភូមិឆ្លើយថាអញមិនដឹងប្រពន្ធឯងទៅណាទេ ទាញកាំបិតផ្គាក់កាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

0
62

ខេត្តស្វាយរៀង៖ សែនសាហាវឃោឃៅណាស់ដែលបុរសម្នាក់យកមកាំបិតកាប់មនុស្សបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ដោយគ្រាន់តែបុរសជាឃាតកសួរជនរងគ្រោះថាមានឃើញប្រពន្ធខ្ញុំនៅណាទេ?ហើយជនរងគ្រោះឆ្លើយថា អញមិនដឹងប្រពន្ធឯងទៅណាទេ ។
ឃាតកម្មដ៏សាហាវនេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ
កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិត្រពាំងប្លុង ឃុំដូងស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលស្រុករមសហែកបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះសេង ទិត្យ អាយុ៣៧ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំខាងលើ ។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះហ៊ីង យ៉ឹម អាយុ ៧៥ឆ្នាំ មុខរបរកសិករ និងចៅស្រីរបួសធ្ងន់មានឈ្មោះប៉ែន រុី អាយុ១៣ឆ្នាំរស់ក្នុងភូមិឃុំក្បែរផ្ទះជនសង្ស័យខាងលើ។

សមត្ថកិច្ចបានបន្តថា មុនកើតហេតុជនសង្ស័យបានដើររកប្រពន្ធរបស់ខ្លួននៅផ្ទះរបស់ជនរងគ្រោះ ហើយក៏បានសួរនាំថាមានឃើញប្រពន្ធរបស់ខ្ញុំទេ?
ខណៈនោះស្ត្រីខាងលើបានឆ្លើយថា«អញមិនឃើញទេ»ទើបជនសង្ស័យខឹងខ្លាំងក៏ស្ទុះទៅទាញបានកាំបិតកកុកដេញកាប់
ត្រូវចំកពីក្រោយបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំដូង។ចំណែកក្មេងស្រីរងគ្រោះត្រូវជនកំណាចនេះកាប់ចំថ្ពាល់ខាងឆ្វេង និងចង្អុលដៃឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ក្រោយកើតហេតុភ្លាមៗជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួននាំទៅប៉ុស្តិ៍រដ្ឋបាលឃុំដូងដើម្បីកសាងសំណុំរឿងបញជូនទៅតុលាការ៕ ឧត្តម

LEAVE A REPLY

Please enter your comment!
Please enter your name here