រថយន្តក្រឡុកសីុម៉ង់ត៍របស់ក្រុមហ៊ុន (ខេមបូឌា)អិលធីឌីបើកបត់ខ្វះការប្រុងប្រយ័ត្នបុកជាមួយនឹងម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

0
65

ភ្នំពេញ : ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈ អ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន (ខេមបូឌា)អិលធីឌី បត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ នឹង៣០នាទីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកHOHDA FTRពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1CN 2660បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់ជាអ្នករួមដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុនៅខាងមុខច្រកចូលទៅក្នុងក្រុមហ៊ុនប្រ៊ីលលាន រីច(ខេមបូឌា)អិលធីឌី ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនខាងលើពណ៍ស លាយខៀវពាក់ស្លាកលេខ ភ្នំពេញ5A 1582មួយគ្រឿងបើកបរដោយបុរសម្នាក់មកពីខាងក្រោយរួចបត់ស្ដាំដៃដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់ដួលចូលទៅខាងក្រោមរថយន្តបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម្ចាស់រថយន្តក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមករួចទាក់ទងទៅសម្ថកិច្ចជំនាញចររាណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្ក នឹងម៉ូតូជនរងគ្រោះ យកទៅរក្រាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ ដោយ ៖ បញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here