ដើមឈើរលំសង្កត់លើស្រ្តីម្នាក់ស្លាប់ ឯប្តីរត់ចេញទាន់

0
62

ខេត្តកំពង់ធំ៖ បុរសម្នាក់ទៅកាត់ដើមឈើក្នុងចម្ការចម្ងាយជាមួយប្រពន្ធដើម្បីយកទៅធ្វើអុស ចៃដន្យពេលដើមឈើនោះដួលរលំបាក់បុរសនោះរត់ចេញក្រៅរួច ឯប្រពន្ធរត់មិនទាន់បណ្តាលឲ្យដើមឈើរលំលើប្រពន្ធសង្កត់ស្លាប់ភ្លាមៗ។
ឧប្បត្តិហេតុនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ ព្រឹក នៅថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្បែរជើងភ្នំសន្ទុក ក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះបានឲ្យដឹងថាជនរងគ្រោះឈ្មោះ អ៊ុយ ខន ភេទស្រី អាយុ ៣៧ឆ្នាំមុខរបរ ធ្វើស្រែ មានីលំនៅកន្លែងកើតហេតុខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញរបស់ស្រុកបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ ឃើញថា ស្រ្តីរងគ្រោះពិតជាស្លាប់ ដោយសារប្ដីអារដើមឈើដួលរលំសង្កត់ពិតប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here