ឃាត់ខ្លួនជនជាតិហ្វាំងឡង់ម្នាក់ ស្នាក់នៅកម្ពុជាខុសច្បាប់

0
64

ខេត្តសៀមរាប៖ បុរសជនជាតិហ្វាំងឡង់ម្នាក់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ឃាត់ខ្លួននាវេលាម៉ោង៣រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះបាន ចុះទៅចំណុចផ្ទះសំណាក់ PACKGODA HOSTEL ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ពីបទស្នាក់នៅកម្ពុជាខុសច្បាប់។

មន្រ្តីនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថាជនបរទេសរូបនេះឈ្មោះ MALIN JESPER WILLIAM ភេទប្រុស កើតថ្ងៃទី២៤-០៨-១៩៨០ ជនជាតិហ្វាំងឡង់ កាន់លិខិតឆ្លងដែនលេខ FP៣៣៤៤៤៦៧ មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦-១០-២០១៩ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីស្វែងរកការងារធ្វើ។មកដល់ពេលនេះ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី ២៦-០៥-២០២០ មកម្លេះ។ ដោយមូលហេតុមិនបានបន្តសុពលភាពទិដ្ឋាការដោយសារពុំមានថវិការបង់អាករ ហើយក៏ពុំមានថវិការសម្រាប់ចំណាយលើការស្នាក់នៅហូបចុកប្រចាំថ្ងៃនិងនៅជំពាក់លុយផ្ទះសំណាក់ចំនួន៤០០$ផងនោះទើបសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្ន សមត្ថកិច្ចបានចាប់បញ្ជូនជនបរទេសរូបនេះទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here