ផឹកសុីជាមួយគ្នារហូតដល់ស្រវឹងអោយដឹកទៅផ្ទះមិនដឹងទៅណាព្រឹកឡើងដេកលើគំនរសំរាមបាត់ម៉ូតូ

ភ្នំពេញ៖បុរសម្នាក់បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅខណៈដែលផឹកសុីជាមួយមិត្តភ័ក្ត្រស្រវឹងក៏អោយដឹកទៅផ្ទះដោយជិះម៉ូតូរបស់ខ្លួនតែបែជាព្រឹកឡើងដេកនៅគំនរសម្រាមទៅវិញបាត់ទាំងម៉ូតូសួរឆ្លើយថាមិនដឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៧ស្ថិតនៅក្លឹបនៅម្តុំប៊រី ផ្លូវទំនបកប់ស្រូវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ សុត នយ ភេទប្រុសអាយុ២៥ ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិផុង ឃុំបឹងតាមុំស្រុក បសេធ ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូដែលបានបាត់នោះម៉ាកឌ្រឹមសង់ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FV 7711 ។ ដោយឡែកមិត្តភ័ក្រដែលជូនទៅផ្ទះឈ្មោះនូ ភេទប្រុស ស្នាក់នៅជិតគ្នានិងមានស្រុកកំណើតជាមួយគ្នា។
តាមប្រភពពត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតល្ងាចថ្ងៃទី៦ ខែគុម្ភះ រូបគាត់និងមិត្តភ័ក្រ៣នាក់ទៀតបានបបួលគ្នាផឹកសុីនៅបន្ទប់ជួលមួយកន្លែង។លុះស្រវឹងស្រឿងៗ   ក៏បែកគំនិតចង់រាំលេងកំសាន្តនៅក្លឹប ទើបបបួលគ្នាទៅផឹករាំលេង​នៅក្តឹបម្តុំរោងចក្រប៊ឺរី។

លុះដល់វេលាម៉ោង១២និង២០នាទីរំលងអាធ្រាតដោយសារតែស្រវឹងខ្លាំងពេក ទើបអោយឈ្មោះនូ អោយដឹករូបគាត់មកបន្ទប់ជួល    ចំណែកមិត្តភ័ក្តិ២នាក់​ទៀតបានបន្តទៅផឹកកន្លែងផ្សេងទៀត។  រហូតដល់ព្រឹកឡើងវេលាម៉ោង៦ទើបដឹកខ្លួនបែរ​ជាដេកលើគំនរសម្រាប់ទៅវិញ។  ចំណែកម៉ូតូមិនដឹកទៅណាហើយបានរត់ទៅសួរ ឈ្មោះនូ តែឆ្លើយថាមិនដឹងទេ។ ទើបវេលាម៉ោង១០និង២០ព្រឹកថ្ងៃខែ  ដដែល   រត់​មកប្តឹង​សមត្ថកិច្នគរបាលចប៉ុស្តិ៍ចោមចៅអោយជួយដោះស្រាយ។
នៅចំពោះមុខសមត្ថកិច្ច  បុរសឈ្មោះនូ បានបដិសេធថា  ខ្លួនមិនបានយកម៉ូតូមិត្តភ័ត្រ​ទេនៅយប់កើតហេតុ  ខ្លួនបានជូនឈ្មោះសុត នយ ទៅដល់ផ្ទះហើយ  ក៏មកដេកនៅបន្ទប់វិញ ហើយក៏មិនដឹងថារូបគេជិះទៅណាទៀតក៏មិនដឹង។
ដោយសារតែគ្មានហេតុផលច្បាស់លាស់រួមទាំងស្រវឹងទៀតផងនោះ  ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង  សុំការអន្តរាគមន៍ហើយក៏ត្រឡប់ទៅវិញអស់ទៅ។
បច្ចុប្បន្ននេះកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ    កំពុងដុតដៃដុតជើងស្វែងរកម៉ូតូ ជនរងគ្រោះមកប្រគល់ទៅអោយវិញ៕   សារ៉េត

Leave a Reply

Your email address will not be published. Required fields are marked *