រថយន្តពាក់ស្លាកលេខភ្នំពេញ​ 2BG-7891 បេីកបុកខឿនផ្លូវរងការខូចខាតយ៉ាងដំណំ

0
102

​ ភ្នំពេញ​ ៖​ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចណ៍មួយដោយបុរសម្នាក់បេីករថយន្តទំនេីបម៉ាកMG មួយគ្រឿងក្នុងល្បឿនលឿន​ ហេីយបានជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី​៧​ ខែសីហា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៤២២​ កែងផ្លូវ៦៣​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

សាក្សីនៅកន្លែងកេីតហតុបានឲ្យដឹងថា មុនកេីតហេតុនោះគេឃេីញរថយន្តបង្កម៉ាក​ MG ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BG -7891 ដែលបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦៣​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់កែងផ្លូវលេខ៤២២​ ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង​ បណ្ដាលឲ្យរថយន្តខាងលេីផ្លោងមក ដាច់កាឡេកង់មុខផ្នែកឆ្វេង និងកាងរថយន្តរងកធ្លាក់ដល់ដី តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ គ្រាន់តែខូចខាតខឿនផ្លូវតិចតួចប៉ុណ្ណោះ។ ក្រោយមករថយន្តបង្កដែលរងការខូចខាតយ៉ាងដំណំខាងលេី ត្រូវបានសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ខណ្ឌចំការមន​ ប្រគល់ឲ្យម្ចាស់រថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង និងសងការខូចខាតសម្បត្តិសាធារណ:៕​ ដោយ​ ៖​អូន ធួក


LEAVE A REPLY

Please enter your comment!
Please enter your name here