ចោរប្លន់ម៉ូតូផ្ទះលក់ចាបហួយទាំងព្រឹក

0
107

ខេត្តស្វាយរៀង: ចោរក្លាហាន២នាក់ បានចូលប្លន់ផ្ទះលក់ចាប់ហួយយកបានម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាពកាលពីម៉ោងប្រហែល៨ព្រឹកថ្ងៃអាទិត្យទី៩ ខែសីហា ឆ្នាំ២០២០ នៅតាមដងផ្លូវជាតិលេខ១៣ស្ថិតក្នុងភូមិព្រះទន្លេសង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀង។

សមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់សង្ឃ័របានឲ្យដឹងថា មានចោរចូលលួចម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០២០ពណ៍ខ្មៅពាក់ស្លាកលេខស្វាយរៀង1O-2042 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះទិន ភក្តី ភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅ នៅភូមិពភ្លាសង្កាត់សង្ឃរ័ក្រុងស្វាយរៀ។

សមត្ថកិច្ច បន្តទៀតថា មុនពេលកើតហេតុប្រពន្ធជនរងគ្រោះឈ្មោះនាង សុធារី ហៅ(ការ៉ន)បានជិះម៉ូតូខាងលើមកផ្ទះម្ដាយ នៅភូមិកើតហេតុខាលើ ដោយម្តាយមានលក់ឥវ៉ាន់ចាប់ហ៊ួយ ដើម្បីទិញសំណាញ់ត្រងកូនត្រី ខណៈដែលស្រ្តីរងគ្រោះកំពុងតែវាស់សំណាញ់ ភ្លាមនោះមានបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានចូលមកយកម៉ូតូជនរងគ្រោះដែលបញ្ឈរនៅលើចិញ្ចើមថ្នល់ខាងមុខតូប ពេលនោះប្អូនស្រីដែលជាម្ចាស់ផ្ទះឃើញក៏ដើរចូលបម្រុងប្រតាយយកម៉ូតូវិញ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លីភ្ជង់ប្អូនស្រីរបស់គាត់ ឈ្មោះសោភា អាយុ១៨ឆ្នាំ(ដែលជាម្ចាស់ផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ)ដោយគំរាមថាកុំស្រែក ខណៈនោះនារីរងគ្រោះភ័យមិនស្រែកទេខ្លាចចោរបាញ់ក៏នៅស្ងៀមហើយចោរបានជិះម៉ូតូនោះគេចបាត់ដោយសុវត្ថិភាព៕ សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here