ស្នងការន.បខេត្តកំពង់ធំដល់ម្លឹង?បើសម័យប៉ុលពតគេហៅថាកម្មាភិបាលដាច់សិលធម៌ទី១២អង្គការយកទៅកម្ទេចមិនខុស?

0
84

ខេត្តកំពង់ធំ៖មន្ត្ត្រីនគរបាលជានារីភេទជិត១០នាក់បានទម្លាយរឿងអាស្រូវមេរបស់ខ្លួនដែលប្រព្រឹត្តទង្វើអសិលធម៌បៀតបៀនកេរ្តិ៍ខ្មាសមកលើខ្លួន ហើយនាំគ្នាសរសេរលិខិតស្នើសុំទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការ ចំពោះមេរបស់ខ្លួនគឺលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបំពានផ្លូវភេទ យ៉ាងធ្ងន់ធ្ងរបំផុត។
ក្នុងលិខិតដែលសារព័ត៌មានយើង ទើបទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ នគរបាលជានារីជាច្រើនរូប បានរៀបរាប់អំពើអសីលធម៌របស់លោក អ៊ុក កុសល ក៏ដូចជាការដឹកនាំបង្កើតបក្ខពួកនិយម ខ្សែស្រឡាយ ប្រព្រឹត្តអំពើពុករលួយ និង បញ្ហាជាច្រើនទៀត ។

តាមរយៈលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ , នគរបាលជានារីជាច្រើនរូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានគោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបំពានផ្លូវភេទ យ៉ាងធ្ងន់ធ្ងរបំផុត ។

ទោះបីយ៉ាងណា បានទូរស័ព្ទទៅលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ ដើម្បីសុំការឆ្លើយតបការចោទប្រកាន់ នេះ តែលោកមិនទទួលទូរស័ព្ទឡើយ។
នេះជាការទម្លាយឲ្យដឹងពីមន្រី្តរាជការជានារីភេទលើកទី២ បន្ទាប់ពីលើកទី១ នារីជាមន្រ្តីជាប់កិច្ចសន្យាម្នាក់នៅខណ្ឌពោធិ៍សែនជ័យបានទម្លាយរឿងមេរបស់ខ្លួនបានប្រព្រឹត្តអំពើអសិលធម៌បែបនេះដែរ។
ក្រុមអ្នករស់សល់ពីរបបប្រល័យពូជសាសន៍ប៉ុល ពត បាននិយាយទាំងមាត់ដាចថា ទង្វើបែបនេះបើស្ថិតនៅក្នុងរបបនោះវិញគេហៅថា កម្មាភិបាលដាច់សិលធម៌ទី១២ ហើយអង្គការបដិវត្តន៍នឹងយកទៅរៀនសូត្រ(សម្លាប់)មិនខុសមែន។សំណាងហើយសម័យនេះមានច្បាប់ទម្លាប់ត្រឹមត្រូវ ដូច្នេះថ្នាក់លើគួរពិចារណាតើគួរស្រឿសរសៃមន្រ្តីបែបនេះដោយវិធីណា? ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here