ហួសហេតុយកម្ជុលចាក់បាតជើង កូនបង្កើតនិងប្អូនរបស់ខ្លួនទីបំផុតសមត្ថកិច្ចឃាត់ខ្លួន

0
57

ខេត្តកំពង់ឆ្នាំង÷ជារឿងហួសហេតុដែលស្ត្រីម្នាក់បានយកម្ជុលចាក់បាតជើងកូនខ្លួនឯងនិងប្អូន បណ្ដាលឲ្យរបួសមុតបាតជើងទាំងសងខាងហូរឈាមរហាម តែក្រោយមកត្រូវបានសមត្ថ្តកិច្ចឃាត់ខ្លួនស្ត្រីរូបនេះយកទៅចាត់ការតាមច្បាប់។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្រ្តីជាម្តាយដែលធ្វើទារុណកម្មលើកូននិងប្អូនមាន ឈ្មោះស៊ន គន្ធា អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់សង្កាត់/ក្រុងកំពង់ឆ្នាំង។
រីឯជនរងគ្រោះដែលជាកុមារា កុមារីទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនិងត្រូវជាប្អូនមានឈ្មោះ÷១- ស៊ន ធារ៉ា ភេទប្រុសអាយុ១០ឆ្នាំ(ត្រូវជាកូនជនសង្ស័យ)២- ស៊ន ស្រីពៅ ភេទស្រីអាយុ០៨ឆ្នាំ(ត្រូវជាប្អូនស្រីជនរងគ្រោះ)។កុមារទាំងពីរនាក់បានរងដោយម្តាយនិងបងស្រីយកម្ជុលចាក់បាតជើងទាំងសងខាងរបួសស្ទើរសុសសាច់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ខែសីហា ឆ្នាំ២០២០នៅចំណុចផ្ទះកើតហេតុខាងលើ ព្រោះខឹងកុមារទាំងពីរប្រឡែងគ្នានិងរពិសនិយាយមិនស្តាប់។

ជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here