ភ្ញាក់ផ្អើលស្ត្រីជនជាតិចិនម្នាក់​ធ្លាក់ពីលេីអគារ​ Rumduol Grand Hotel

0
81

ភ្នំពេញ៖ សមត្ថកិច្ច្ចនិងប្រជាពលរដ្ឋនាំគ្នាជួយសង្រ្គោះស្ត្រីជនជាតិចិនម្នាក់​ដែលបានធ្លាក់ពីលេីអគារ​ Rumduol Grand Hotel កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២០​​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ១៧៤​ ក្នុងសង្កាត់​ផ្សារថ្មី៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ដោយមិនទាន់ដឹងពីមូលហេតុថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាភ្លាមៗនោះជនរងគ្រោះត្រូវបានសមត្ថកិច្ចយកជណ្តើររបស់អង្គភាពអគ្គិសនី ដាក់ឡើងទៅលើយកស្រ្តីដែលធ្លាក់ពីលើអគារ Rumduol Grand Hotel ដាក់រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតហើយមកដល់ពេលនេះមិនទាន់ដឹងជោគវាសនារបស់គាត់យ៉ាងណានោះទេ។
សមត្ថកិច្ចកំំពុងស្រាវជ្រាវករណីនេះនៅឡើយ៕
អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here