ថ្ងៃទី១៣ខែសីហានេះ កម្ពុជាផ្អាកការហោះហើរពីហ្វីលីពីន បន្ទាប់ពីរកឃើញជនជាតិចិន១៣ផ្ទុកជំងឺកូវីដ-19

0
60

ភ្នំពេញ÷តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ និងនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) របស់កម្ពុជានាពេលព្រឹកនេះឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែសីហា តទៅ ក្រោយនាំចូលជនជាតិចិន១៣នាក់​ មានជំងឺកូវីដ-១៩​ នៅថ្ងៃទី ១០ ខែសីហា ពីជើងហោះហើរមកពីហ្វីលីពីនកាលពីថ្ងៃទី ០៩ ខែសីហាឆ្នាំ ២០២០ នោះ កម្ពុជានឹងផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈ។

ក្រសួងសុខាភិបាលបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារនេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ១៥ ករណី ដែលក្នុងនោះ ១៣ ករណីជាជនជាតិចិន ជាអ្នកដំណើរតាមជើងហោះហើរពីប្រទេសហ្វីលីពីន មកដល់កម្ពុជានៅថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០២០​ ​ដែលបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here