ភ្នំពេញះអ្នកនាង សឿន ចំរើន ហៅចោមខ្វាន់ ភេទស្រី អាយុ ៣៧ ឆ្នាំ ជាបងស្រីបង្កើតរបស់តារាសិចស៊ី ដេនី ក្វាន់ ហើយក៏ជាអ្នកជំនួញលក់គ្រឿងសង្ហារឹម ទីលំនៅផ្ទះលេខ ២២៩៣០ ផ្លូវ ណតប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០១៧ នៅវេលាម៉ោង១០ និង៣០ នាទីព្រឹក នៅចំណុចមុខក្រសួងការពាជាតិ ផ្លូវ សហព័ន្ធរុស្ ពាក់ព័ន្ធរំលោភសេចក្តីទុកចិត្ត ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការចាប់ខ្លួនអ្នកនាង សឿនចំរើន នេះ គឺយោងតាមដីការនាំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញលេខ ៩៥៧ ដ ច ន ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុងសំណុំរឿង លេខ ៣៤៧៤ ចុះថ្ងៃទី ២២ ខែក្កដា ឆ្នាំ២០១៦ ដើម្បីប្រគល់អោយ សាលាដំបូងចាត់ការតាមនិតិវិធី បន្ទាប់មក បញ្ជូនទៅមណ្ឌលកែប្រែ ម២ នៅ ថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ២០១៧ ៕ អូន ធួក


