បាក់ដងសន្ទូចរថយន្តសង្កត់ស្លាប់មនុស្ស៥នាក់របួសធ្ងន់៤នាក់

0
72

ខេត្តបន្ទាយមានជ័យ៖ មនុស្ស ៥នាក់បានបាត់បង់ជីវិត និង៤នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ដងសន្ទូចរថយន្តនៅក្នុងការដ្ឋានសំណង់អគារ( ដឺផាក សុីធី ប៉ោយប៉ែត THE PART CITY POIPET )
កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅជិតសាលាចិន ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុ កម្មករនិងបុគ្គលិកធ្វើសំណង់អគារ( ដឺផាក សុីធី ប៉ោយប៉ែត THE PART CITY POIPET )បានយកដងសន្ទួចរថយន្តធំមកដាក់ដើម្បីស្ទួចយកជញ្ជាំងថ្មឡើងទៅលើអគារ ប៉ុន្តែពួកគេធ្វើការធ្វេសប្រហែសខណៈយកជើងទ្រដងសន្ទួចទៅដាក់លើលូ ហើយពេលធ្វើសកម្មភាពដោយដងសន្ទូចផ្ទុកទម្ងន់ធ្ងន់ពេកក៏បណ្តាលឱ្យផុងជើងដងសន្ទូច រួចក៏បន្តបាក់ដងសន្ទួចធ្លាក់ជញ្ជាំងថ្មសង្កត់លើមនុស្សនៅខាងក្រោមស្លាប់ និងរបួសរដូករណែលតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះយ៉ាងហោចណាស់ក៏មានមនុស្ស៩នាក់រងគ្រោះ គឺ៥នាក់បានបាត់បង់ជីវិត និង៤នាក់រងរបួស។
ជនរងគ្រោះរួមមាន៖
១-ឈ្មោះ ឈន ហុង ភេទស្រី (ស្លាប់)
២-ឈ្មោះ យាយ ឡឹក ភេទស្រី (ស្លាប់)
៣-ឈ្មោះ សេង ម៊ុយគា ភេទស្រី (ស្លាប់)
៤-ឈ្មោះ ចៅ លី ភេទស្រី (ស្លាប់)
៥-ឈ្មោះ ស្រី ណាស់ ភេទស្រី (ស្លាប់)។ ដោយឡែកអ្នករបួសរួមមាន៖
១-ឈ្មោះ កា សុមាមន ភេទស្រី (រងរបួស)
២-ឈ្មោះ ដា ស ភេទស្រី (រងរបួស)
៣-ឈ្មោះ ស្រី ពេជ្រ ភេទស្រី (រងរបួស)
៤-ឈ្មោះ ខាន់ សុីឌី ភេទស្រី (រងរបួស)

ក្រោយកើតហេតុគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយ លោក អ៊ុំ រាត្រី បានចុះមក ជួយធ្វើអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងដឹកសពចេញពីគំនរថ្ម ដែក ហើយកំពុងបន្តស្រាវជ្រាវពីមូលហេតុ ដែលម្ចាស់សំណង់ ឬក្រុមហ៊ុនម៉ៅការ ធ្វើការធ្វេសប្រហែស។
ចំណែកផ្ទះប្រជាពលរដ្ឋត្រូវបានខូចខាតចំនួន០១ល្វែង ដែលទំហំ៥ម x ២០មដែលជាម្ចាស់កម្មសិទ្ធឈ្មោះ សៅ កូ ភេទប្រុស អាយុ៥៥ឆ្នាំ។

ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាតៃកុងរថយន្តស្ទួច រស់នៅក្នុងការដ្ឋានសំណង់កន្លែងកើតហេតុខាងលើ៕សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here