ពលករខ្មែរជួបគ្រោះថ្នាក់ផ្ទុះហ្គាសលើទូកកណ្តាលសមុទ្រកំពុងព្យាបាលរបួសដោយសុវត្ថិភាព

0
62

ប្រទេសថៃ÷ បន្ទាប់ពីទទួលបានដំណឹងថា មានពលករខ្មែរជាកម្មករនេសាទ រងគ្រោះដោយសារផ្ទុះធុងហ្គាសនៅលើទូកនេសាទនៅកណ្តាលសមុទ្រថៃហើយជនរងគ្រោះបានឡាយផ្ទាល់តាមហ្វេសប៊ុកពីសកម្មភាពគ្រោះថ្នាក់និងបានផ្ញើបណ្តាំទៅប្រពន្ធកូនជាទីស្រលាញ់នៃជីវិតចុងក្រោយហើយគេសង្រ្គោះបានហើយនោះ លោកអ៊ូក សោភណ្ឌ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចាត់ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃចុះមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ បរិភោគ និងថវិកា១ចំនួន ទៅប្រគល់ជូនដល់គេហដ្ឋានពលករខ្មែររងគ្រោះ។
ពលករនេសាទជាជនរងគ្រោះ មានឈ្មោះ វ៉ាន់ ឡុុន ភេទប្រុស អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងបច្ចុប្បន្នស្នាក់នៅប្រទេសថៃ ហើយមានសុខភាពល្អ កំពុងសម្រាកនៅគេហដ្ឋានជាមួយបងប្អូនរបស់គាត់ ​ ។
តាមការសាកសួរផ្ទាល់ពីក្រុមការងារស្ថានទូត ពលករខ្មែររងគ្រោះបានបញ្ជាក់ថា ករណីផ្ទុះហ្គាសគឺកើតឡើងកាលពីថ្ងៃ ច័ន្ទ មកម្ល៉េះ នៅលើទូកនេសាទ​នៅខេត្តរ៉ាក់យ៉ង​ប្រទេសថៃ។ ការផ្ទុះហ្គាសនេះបានធ្វើឲ្យទូកនេសាទលិច តែជាសំណាងល្អ គាត់តោងប៊ីដុងទឹក១ សម្រាប់ធ្វើជាមធ្យោបាយហែលឆ្លងមកដីគោករយ:៤ថ្ងៃ ទើបមានគេប្រទះឃើញ ជួយសង្រ្គោះរួចផុតពីគ្រោះថ្នាក់។
តាមរយ:ការចុះសួរសុខទុក្ខដោយផ្ទាល់នេះ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នឹងធ្វើការទំនាក់ទំនងជាមួយនិយោជក ដើម្បីរកដំណោះស្រាយ ទាមទារអត្ថប្រយោជន៍ផ្សេងៗជូនពលករខ្មែរយើង ខណៈដែលកំពុងបំពេញការងារនៅលើទូកនេសាទ។
ទន្ទឹមនេះដែរ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ ឬបណ្តាញសង្គមនានា សូមកុំមានការយល់ច្រឡំថារូបគាត់បច្ចុប្បន្នកំពុងជាប់នៅកណ្តាលសមុទ្រឲ្យសោះ តាមពិតគាត់កំពុងស្នាក់នៅព្យាបាលនៅគេហដ្ឋានជាមួយបងប្អូនរបស់គាត់ និងទទួលការយកចិត្តទុកដាក់ ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃយ៉ាងខ្លាំងបំផុត៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here