អ..ហ រាជធានីឃាត់ជនជាតិចិន ២៩នាក់ ជាប់ពាក់ព័ន្ធចាប់ជំរិត និងរំដោះជនរងគ្រោះ ៣នាក់

0
94

ភ្នំពេញ÷កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឆ្មក់ចូលឃាត់ខ្លួនជនជាតិចិន ២៩នាក់ បន្ទាប់ពីពួកគេជាប់សង្ស័យធ្វើសកម្មភាពចាប់ជំរិតយកប្រាក់ពីជនជាតិចិនដូចគ្នា។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារមួយមានឈ្មោះ «កណ្តាលសួនច្បារ» ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងថា ប្រតិបត្តិការនេះឃាត់ខ្លួនជនជាតិចិន ២៩នាក់ ក្នុងនោះមានស្រី០៣នាក់ដែលអ្នកទាំងនេះជាប់ពាក់ព័ន្ធករណីចាប់ជំរិតយកប្រាក់លើជនជាតិចិនដូចគ្នាហើយ កម្លាំងសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន ៣នាក់ពីក្រញាំបិសាចទាំងនេះ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here