ក្រុមជួញដូរគ្រឿងញៀនបាញ់តដៃសមត្ថកិច្ចនៅកោះពេជ្រ

0
63

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០ យនិង២០នាទីយប់ថ្ងៃទី១២ ខែ​សីហា​ ឆ្នាំ​២០២០​ ស្ថិតនៅ​ទីតាំង​ស្ថិត​ ក្នុង​មជ្ឈមណ្ឌលកោះ​ពេជ្រ​ សង្កាត់​ ទន្លេ​បាសាក់​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​ ដោយសារគេឮស្នូរគ្រាប់កាំភ្លើងបាញ់រះតដៃជាមួយសមត្ថកិច្ច​ជា​ច្រើន​គ្រាប់​របស់ក្រុមជួញដូរថ្នាំញៀន។
មន្រ្តីនគរបាល ខណ្ឌចំការមន បានឱ្យដឹងថា ករណីនេះ ជាការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រមាញ់ជនសង្ស័យ ហើយត្រូវក្រុមជនល្មើសបាញ់តដៃមកលើសមត្ថកិច្ចតែមិនមានអ្នកណារងរបួសនោះទេ។
យ៉ាងណាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានបានធ្វើការឡោមព័ទ្ធ ក្រុមជនសង្ស័យដោយប្រុងប្រយ័ត្ននិងបានសន្យាថានឹងក្របួចជនល្មើសឲ្យទាល់តែបាន
ទោះក្នុងរូបភាពណាក៏ដោយ៕
ដោយ: អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here