មក​ខ្ចី​ជញ្ជីង​ឃើញ​ជន​រងគ្រោះ​នៅ​ម្នាក់​ឯង​ចាប់​រំលោភ​ត្រូវ​ឪពុក​មា​ជនរងគ្រោះ​មក​ទាន់​ចាប់​ប្រគល់​អោយ​នគរបាល​ប៉ុស្ដិ៍​

 

 

 

 

 

ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់​ប្រពន្ធលែងបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់​ ខណៈ​ដែល​នាងនៅម្នាក់ឯងតែមិនបានសម្រេចត្រូវបានឪពុកមាជនរងគ្រោះមកទាន់ចាប់ប្រគល់អោយ​នគរបាល​ប៉ុស្ដិ៍​កាកាប​ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ក្រុម៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះស ម ល ភេទស្រីអាយុ១៦ឆ្នាំ មុខរបរលក់នំ ស្នាក់នៅសង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅស្រុកកោះសាទិន ខេត្តកំពុងចាម។ ចំណែកជនសង្ស័យឈ្មោះឈឺន សុី​ ទិត្យ ភេទប្រុសអាយុ៣៤ឆ្នាំ ជាបុរសពោះម៉ាយ មុខរបចុងភៅ នៅភោជ្ជនីដ្ឋានបុប្ផាមាស ស្នាក់នៅក្រុម៤ តាងួន​សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីបុរសជាឪពុកមាក្មេងស្រីរងគ្រោះបានអោយដឹងថា ជនរងគ្រោះគាត់ទើបតែយកមកពីស្រុកអស់រយះពេល៧ខែមកហើយដោយអោយលក់នំសាំវិចនៅផ្ទះ។ លុះល្ងាចថ្ងៃទី៦ ខែគុម្ភះនេះរូបគាត់មកពីធ្វើការវិញស្រាប់តែឃើញមានស្បែកជើងមនុស្សប្រុសនិងលឺសម្លេងក្នេងស្រីយំនៅក្នុងបន្ទប់ជាន់ទី១ ភ្លាមៗនោះរូប​គាត់ក៏បានរត់ឡើងទៅមើលស្រាប់តែឃើញបុរសនោះកំពុងតែចាប់ក្មួយរបស់គាត់ប៉ុនប៉ងរំលោភតែមិនទាន់បានសម្រេចទេ។
តាមសំដីក្មេងស្រីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ​ពេល​ដែល​ឪពុកមានាងទៅធ្វើការបាត់​និង​ម្តាយមីងនៅលក់ខាងមុខផ្ទះដោយរូប​នាងកំពុងលក់នៅខាងក្រោយ។​ភ្លាមនោះស្រាប់តែមានបុរសម្នាក់មករកខ្ចីជញ្ជីង ដោយសារតែជញ្ជីងនៅលើផ្ទះជាន់ទីមួយទើបរូបនាងឡើងទៅយកហើយជនសង្ស័យក៏ឡើងទៅដែរ។​ហើយ​បានរុញនាងចូលក្នុងបន្ទប់ហើយធ្វើសកម្មភាពចាប់រំលោកំពុងតែប្រតាយប្រតប់គ្នាស្រាប់តែឪពុកមាមកទាន់ចាប់ប្រគល់អោយសមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភពិតប្រាកដមែនតែមិនបានសម្រេចនោះទេ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំង​នគរបាល​ប៉ុស្ដិ៍​កាកាប​កសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទ័ណ្ឌដើម្បីចាត់ការតាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *