ស្រលាញ់ស្រ្តីមេម៉ាយម្នាក់ក្នុងពេលតែមួយបង្កជម្លោះម្នាក់ដេកពេទ្យ ម្នាក់ដេកគុក

0
63

ខេត្តសៀមរាប ៖ ជារឿងគួរឲ្យហួសចិត្តដែលបុរស​២នាក់ បាន​ស្រលាញ់​ស្ត្រី​មេម៉ាយ​ម្នាក់ដែល​ជា​ម្ចាស់​តូប​ដូចគ្នា​​ទីបំផុត​ បានឈ្លោះគ្នានៅកន្លែងផឹកស៊ីរួចប្រើអំពើហិង្សាដាក់គ្នាធ្វើឲ្យម្នាក់​បែក​ក្បាល ​និង​ម្នាក់ទៀត​ ត្រូវនគរបាលឃាត់ខ្លួន។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ​ហេតុ ការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង២រសៀល នៅភូមិ​តា​កួយ ឃុំ​គោល ស្រុក​អង្គ​ជុំ ។
ជនរងគ្រោះឈ្មោះ លឿម គា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​គោក​ក្នាំ​ង ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប។ រីឯជនបង្កឈ្មោះ ឈឿ​ម ឆេន ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ នៅ​ភូមិ​តា​កួយ ឃុំ​គោល ស្រុក​អង្គ​ជុំ ខេត្ត​សៀមរាប ។
ប្រភពដដែលបានឲ្យដឹងទៀតថាមុនពេលកើតហេតុបុរសទាំង២នាក់បាន​ទៅលេង​ផ្ទះ​របស់​ឈ្មោះ ឈ ម៉ ភេទ​ស្រី​ អាយុ៤០​ឆ្នាំ ​នៅ​ភូមិ​តា​កួយ ឃុំ​គោល ស្រុក​អង្គ​ជុំ (​មេម៉ាយ​) ជាអ្នកលក់ដូរចាប់ហួយ រួចបាននាំគ្នាផឹកស្រាជាមួយគ្នាក្នុងតូបលក់ដូររបស់ស្រ្តីមម៉ាយ។ ខណ: នោះពួកគេបានស្រលាញ់ម្ចាស់ផ្ទះ ជាស្រ្តីមេម៉ាយម្ចាស់តូបទាំង២នាក់ និង​ច្រណែន​គ្នា​ទៅវិញទៅមក។ បន្ទាប់មកនៅពេលដែល​ជនរងគ្រោះ​ស្រវឹង​ខ្លាំង ​បានឡើងដេកលើអង្រឹងក្បែរកន្លែងផឹក ចំណែក​ជនសង្ស័យ ​និង​ម្ចាស់ផ្ទះ​ ក៏បាន​ផឹក​ជាមួយគ្នា​បន្ត​ទៀត​។​
ក្រោយមក​ ​ស្រាប់តែ ឈ្មោះ ឈឿ​ម ឆេន បាន​ទាញ​កំណល់​ឈើ​អង្គុយ ​វាយ​មក​លើ​ជនរងគ្រោះ​ចំក្បាល ​បណ្ដាល​ឲ្យ​របួសធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក ស្រុក​អង្គរជុំ ហើយ​ជនសង្ស័យ​ក៏​រត់​គេច​ខ្លួន​បាត់​ទៅ​។​ប៉ុន្តែរហូតដល់​ថ្ងៃទី​១២ ​ខែ​សីហា ​វេលា​ម៉ោង​១១ ព្រឹកសមត្ថកិច្ច​ សហកា​រ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បានស្រាវជ្រាវដឹងទើបឈានដល់ចាប់ខ្លួនជនសង្ស័យបាននៅចំណុចភូមិខ្សី ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប​យកមកចាត់ការតាមច្បាប់។​
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​ជនរងគ្រោះ​ពិត​មែន៕
ដោយ÷សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here