ឆ្លងចរន្តអគ្គិសនីឆេះរោងចក្រម៉ា​ លេចភីវី(ថេកណឡជី)ផលិតបន្ទះសូឡា

0
84

ភ្នំពេញ​៖​ មានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០២០
ដោយអគ្គិភ័យឆេះរោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំមួយកន្លែងដែលស្ថិតក្នុងតំបន់សេច្ចកិច្ចពិសេស​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីការស្រាប់តែផ្ទុះឆេះម៉ាស៊ីនផលិតបន្ទះសូឡាដែលកំពុងដំណេីរការបង្កការភ្ញាក់ផ្អេីលដល់កម្មករនាំគ្នារត់ចេញមកក្រៅនិងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកធ្វើអន្តរាគមន៍ភ្លាមៗ។ រោងចក្រខាងលេីមានឈ្មោះកូម៉ា​ លេចភីវី(ថេកណឡជី)​ រោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំហើយសមត្ថកិច្ចជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូច៧១១​ ចំនួន២គ្រឿងហេីយអគ្គិភ័យក៏គ្រប់គ្រងបានទាំងស្រុង​ ដោយខូចខាតម៉ាស៊ីនផលិតចំនួន៣គ្រឿងនិងបន្ទះសូឡាមួយចំនួន៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here