នគរបាល​ខណ្ឌពោធិសែនជ័យ ដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនិងរឹតបណ្តឹងច្បាប់ចរាចរណ៍ឃាត់បុរសម្នាក់ស្រវឹងជោគជាំរំខានពេល​កំពុង​ធ្វើការ

 

 

 

 

 

 

ភ្នំពេញ.៖.បុរសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យឃាត់ខណៈកម្លាំងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង រឹតបណ្តឹងច្បាប់ចរាចរណ៍ ដោយសារស្រវឹងហើយរករឿងនិងរំខានកងកម្លាំងកំពុងធ្វើការ។

ហេតុការណ៍នេះកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី ៧ខេែ កុម្ភះ ២០១៧ ចំណុចមុខរោងចក្រដំឡើងម៉ូតូ ហុង ដារ ផ្លូវ វេងស្រេង ភូមិត្រពាំងថ្លឹង
សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុ កម្លាំង​នគរបាល​ខណ្ឌពោធិសែនជ័យបានដាក់គោលដៅនៅចំណុចខាងលើ។បន្ទាប់មកមាន​បុរសបានជិះម៉ូតូមកដល់ចំណុចគោលដៅដោយសារគាត់មិនមានពួកសុវត្ថិភាព ទើបហៅឃាត់សួរនាំ​ ខណៈ​នោះ​បុរសស្រវឹងបានទៅសួរសមត្ថកិច្ចថា មានរឿងអីបានឃាត់គាត់ គាត់ខុសអី គាត់មានចរាចរណ៍លើផ្លូវសារធាណៈអីណា គាត់គ្រាន់តែចង់ជិះម៉ូតូមកមើលតើមានរឿងអីនៅម្តុំនឹង ក្រែងល បងប្អូនគាត់មានគ្រោះថ្នាក់ចរាចរណ៍នៅទីនេះ រឺក៏មានរឿងអ្វីមួយ។

ក្រោយមកដោយគាត់នៅតែរករឿងជាមួយសមត្ថកិច្ចនិងបានសុំមើល អាយឌី សំគាល់របស់កងកម្លាំង ទើបសមត្ថកិច្ចសម្រេចចាប់វាយខ្នោះ បញ្ចូនទៅផ្នែកជំនាញ ដើម្បីផ្លុំជាតិអាកុល ជាលទ្ធផល មានជាតិអាកុល0.63 មីលីក្រាមក្នុងមួយលិតខ្យល់ លើសពីកំរិតផាកពិន័យ ។ចំណែកយុវជនពីនាក់បានបើករត់ពីសមត្ថកិច្ចដែរដោយដើរហើយទំលាកដាវចុះហើយសមត្ថកិច្ចរកឃើញដាវនៅជិតឃឿនហើយឃាត់មកប៉ុសិ៍្តដើម្បីកសាងសំណុំរឿងទៅជមនាញព្រហ្មទណ្ឌខណ្ឌពោធិ៍ដែនជ័យ។​

ក្រោយពេលកើតហេតុ បុរសស្រវឹងខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ចូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *