គិតខ្លីណាស់នាងក្រមុំខឹងក្រុមគ្រួសារស្ដីបន្ទោសរឿងនាំកូនស្រីគេមកច្រៀងនៅផ្ទះផឹកថ្នាំពុលស្លាប់ទាំងយប់

0
72

ខេត្តស្វាយរៀងះនាងក្រមុំម្នាក់មានគំនិតខ្លីណាស់បានលេបថ្នាំសម្លាប់ខ្លួនទាំងវ័យក្មេងខ្ចីព្រោះតែខឹងម្ដាយស្ដីបន្ទោសរឿងនាំកូនស្រីអ្នកភូមិមកច្រៀងកំសាន្តដល់ក្នុងផ្ទះ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី
១៩ ខែ សីហា ២០២០ស្ថិតក្នុងភូមិ អង្គញ់ ឃុំ ដូង ស្រុករមាសហែកខេត្តស្វាយរៀង ហើយនារីគិតខ្លីរូបនេះត្រូវបានគេស្គាល់ឈ្មោះ តន់ ហឿន អាយុ ២៣ ឆ្នាំ នៅភូមិកើតហេតិខាងលើ។
ក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនាងបានខឹងនឹងក្រុមគ្រួសារនិយាយស្ដីបន្ទោសបន្តិចបន្តួចរឿងនាំកូនស្រីគេមកលេងផ្ទះស្រាប់តែនារីខាងលើអន់ចិត្តរត់ទៅយកថ្នាំពុលកំប៉ុងជ័រពណ៌ស មកផឹកប្រកាច់បង្កការភ្ញាក់ផ្អើលហើយក្រុមគ្រួសារបានដឹកយកទៅមន្ទីរពេទ្យតែគ្រូពេទ្យជួយមិនទាន់ក៏បាត់បង់ជីវិតទៅ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here