ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ប្រព្រឹត្តដកសោម៉ូតូនារីម្នាក់និងបង្កហិង្សាតាមផ្លូវសាធារណ:

0
72

ខេត្តសៀមរាប ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិលបានសហការធ្វើការអប់រំក្រុមក្មេងទំនើងមួយក្រុមមានគ្នា៧នាក់ តាមបទបញ្ជារបស់លោកអធិការ នគរបាលក្រុងសៀមរាប ដែលពួកគេហ៊ានប្រព្រឹត្តដកសោម៉ូតូរបស់ នារីម្នាក់មិនឲ្យទៅណា និងបង្កហិង្សាបណ្ដាលបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងថ្ងៃបុណ្យឈប់សម្រាកសងចូលឆ្នាំខ្មែរ។

ករណីនេះកើតឡើងនៅថ្ងៃទី ១៧ សីហា ២០២០ វេលាម៉ោង ៤និង ៤០នាទីរសៀល ហើយកម្លាំងនគរបាលបានទទួលព័ត៌មាន ថាមានក្មេងទំនើង២ក្រុម បានវ៉ៃគ្នា ហើយត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទឹកវិល ប៉ុស្ដិ៍ស្រង៉ែ ប៉ុស្ដិ៍ ក្របីរៀល សហការណ៍ជាមួយ កងរាជអាវុធក្រុង បានចុះទៅដល់កន្លែងកើតហេតុភ្លាម បានឃាត់ខ្លួនមនុស្ស ចំនួន ៧នាក់ ៖
ទី១. ឈ្មោះ សាន ភ័ក្ត្រ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ តាកម្ម ឃុំដួនកែវ ស្រុក ពួក ខេត្តសៀមរាប ,
ទី២. ឈ្មោះ យួន វិចិត្រ ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ ល្វា ឃុំ ដួនទ្រ ស្រុក ពួក ខេត្ត សៀមរាប ទី៣. ឈ្មោះ ថាម សុធឿង ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ ភូមិ តាកម្ម ឃុំ ដូនកែវ ស្រុក ពួក ខេត្ត សៀមរាប ,
ទី ៤. ឈ្មោះ លឿត លីម ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ព្រលិត ឃុំ រើល ស្រុក ពួក ខេត្តសៀមរាប ,
ទី ៥. ឈ្មោះ ថុន សារុន ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ ភូមិ តាកម្ម ឃុំ ដូនកែវ ស្រុក ពួក ខេត្ត សៀមរាប ,
ទី ៦. ហាំង ឆ្លូញ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិ តាកម្ម ឃុំ ដូនកែវ ស្រុក ពួក ខេត្តសៀមរាប , ទី ៧. ឈ្មោះ រោច រំ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ តាកម្ម ឃុំដូនកែវ ស្រុក ពួក ខេត្តសៀមរាប។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៧នាក់ ត្រូវបានសមត្ថកិច្ចអប់រំនិងឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះតទៅទៀត ៕
ដោយ÷សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here