ស្ត្រីមានផ្ទៃពោះជាង៧ខែម្នាក់ បានដេកស្លាប់ផ្កាប់មុខក្នុងផ្ទះសង្សយមានជំងឺតេតាណូស

0
61

ខេត្តកោះកុង: ស្ត្រីមានផ្ទៃពោះជាង៧ខែម្នាក់ បានដេកស្លាប់ផ្កាប់មុខក្នុងផ្ទះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦និង៥០នាទីល្ងាច ថ្ងៃទី ១៩ខែសីហាឆ្នាំ២០២០នៅ ចំណុច មុខបន្ទប់ទឹកក្នុង ភូមិ ៤ សង្កាត់ ដងទង់ ក្រុង ខេមរភូមិន្ទ ។
ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ ធិន លីកា អាយុ៣៥ឆ្នាំ មានផ្ទៃពោះ៧ខែ រស់នៅកន្លែងកើតហេតុខាងលើ ។
ក្រោយ ទទួល បាន ព័ត៌មាន កម្លាំងការិយាល័យ ជំនាញ សហការ ជាមួយ កម្លាំង អធិការ ក្រុង ចុះ ធ្វើ កោសល្យវិច្ច័យ លើសពរងគ្រោះ ហើយបានបាន បញ្ជាក់ថា សពដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក ធ្វើឱ្យដាច់អណ្ដាត និងមានស្នាមក។
តាមការសាកសួរព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ (ជំងឺតេតាណុស ប្រកាច់ ញឹកញាប់ )។
ក្រោយពេលកើតហេតុសពបានប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here