ស្រីស្រលាញ់ស្រីមិនដូចបំណង ម្នាក់ចង.កសម្លាប់ខ្លួនម្នាក់នៅសោកសៅ

0
74

ខេត្តបន្ទាយមានជ័យ៖ ស្នេហាស្រ្តីភេទជាមួយគ្នាខុសក្បួនត្រា បានធ្វើឲ្យនារីម្នាក់ឈ្មោះ ភឺស ស្រីនី អាយុ២២ឆ្នាំ បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅលើផ្ទះ ដោយសារតែស្នេហាភេទដូចគ្នារបស់នាងមិនបានសមតាមបំណងព្រោះតែឪពុកម្តាយបំបែកបំបាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ករណីអត្តឃាតនេះភាគីរងគ្រោះបានបន្សល់សំបុត្រ១ច្បាប់ ទុកឲ្យសង្សារដែលជាភេទស្រីដូចគ្នា។
បើតាមស្រ្ដីជាម្តាយរបស់នារីរងគ្រោះ បាននិយាយថា កូនគាត់បានស្រឡាញ់មនុស្សស្រីដូចគ្នា ទោះបំបែកយ៉ាងណាក៏មិនដាច់ឡើយ ហើយនៅពេលកើតហេតុនោះ កូនស្រីរបស់គាត់បានឡើងទៅលើផ្ទះចូលដេកដូចសព្វមួយដងនៅក្នុងបន្ទប់ លុះដល់វេលាម៉ោង ៧យប់ គាត់បានហៅឲ្យកូនចុះមកកាត់ក្រចកឲ្យ តែពុំឮសូរកូនឆ្លើយតប ក៏ឡើងទៅលើផ្ទះតាមកូន ព្រោះកូនដាក់បទចម្រៀងក្នុងទូរស័ព្ទឮសំឡេងខ្លាំងៗ។ លុះពេលគាត់ឡើងទៅដល់លើផ្ទះបើកទ្វារ ស្រាប់តែឃើញកូនរបស់ចងកយួរស្ដោកទៅហើយ។ ពេលនោះគាត់បានស្រែកហៅប្ដីរបស់គាត់ឲ្យជួយបីកូនដាក់លើក្ដារ ហើយជួយធ្វើចលនាសង្គ្រោះបឋមដែរ តែកូនរបស់ខ្លួនបានស្លាប់បាត់ទៅហើយ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here