ប្រទះឃើញសពស្រ្តីមិនពេញលក្ខណ:ម្នាក់ក្នុងប្រឡាយទឹក សង្ស័យចាប់រំលោភរួចសម្លាប់

0
101

ខេត្តព្រៃវែង៖ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីបានប្រទះឃើញសាកសពស្ត្រីម្នាក់នៅប្រឡាយទឹកមានលក្ខណ:ហើម ស្អុយទៅហើយ ហើយករណីនេះគេសង្ស័យថាជាអំពើឃាតកម្ម រំលោភសេពសន្ថវ:ហើយសម្លាប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ៧នឹង៣០ ព្រឹកនៅចំណុចប្រឡាយទឹកស្ថិតភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សពជនរងគ្រោះត្រូវបានអ្នកភូមិស្គាល់ឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជាមនុស្សមិនពេញលក្ខណៈ រស់នៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាតាមបណ្ដឹង របស់ឈ្មោះ អ៉ឹម ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ជាម្ដាយជនរងគ្រោះ បានប្ដឹងរាយការណ៍ថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល៧និង៣០នាទីយប់ ឈ្មោះ អ៉ឹម រត្ន័ ហៅឆ្អឹង ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ និងបក្ខពួកពីរនាក់ទៀត បានឌុប កូនស្រីគាត់ជាជនរងគ្រោះ ជាមួយនឹងម៉ូតូមួយគ្រឿង ឆ្ពោះ ទៅទិសខាងកើតបាត់ទៅ។ បន្ទាប់មកមិនឃើញកូនមកផ្ទះវិញ ទើបគាត់ជាម្ដាយតាមរកជនរងគ្រោះ តែរកមិនឃើញ។ លុះដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២០នេះ ស្រាប់តែអ្នកភូមិបានប្រទះឃើញសាកសពតែម្ដង។
ស្រ្តីជាម្តាយបាននិយាយថាគាត់បានបាត់កូនស្រីដោយដឹងថាក្មេងស្ទាវញៀនថ្នាំបានចាប់កូនគាត់ទៅ ដែរគាត់ព្យាយាមរករយៈ៣ថ្ងៃហើយ។
យោងតាមការពិនិត្យសាកសព ឃើញថាជនរងគ្រោះ មានស្នាមរបួស ចំនួន០៣កន្លែង ៖
១-ក្រោមភ្នែកខាងស្ដាំ
២-ចំកញ្ចប់មាត់
៣-ចំម្រមុះ
តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ដែលអាចកើតចេញពីការចាប់រំលោភសេពសន្ថវ:។ បច្ចុប្បន្នករណីនេះសមត្ថកិច្ចបានកំណត់បានមុខសញ្ញាសង្ស័យម្នាក់ហើយនិងកំពុងស្វែងរកចាប់ខ្លួន៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here