បញ្ជូនដល់តុលាការហើយ ក្រុមអ្នកផឹកស្រវឹងបាញ់បោះសេរី៧នាក់សុទ្ធតែមន្រ្តីប៉ូលិស

0
87

ខេត្តកំពង់ស្ពឺ៖ទីបំផុតលោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង​ និង​ កូនចៅ៦នាក់ទៀត ត្រូវបានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ​ហេីយ​នៅវេលាថ្ងៃត្រង់ទី២២​ ខែសីហា​ ឆ្នាំ២០២០​ ដដេីម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធពេលផឹកស៊ីស្រវឹងបែរជានាំគ្នាបាញ់បោះសេរី យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទងដែលនាំឲ្យមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំង ។

គេបានដឹងថាជនសង្ស័យ៧នាក់​ បាញ់បោះសេរីនេះមានឈ្មោះ​ កង​ ភារី​ ម្ចាស់​កាំភ្លើង​ ឡុក​ ,​ ឈ្មោះ​ កាន់​ សៅលី​ ម្ចាស់​កាំភ្លើង​ ឡុក​ ,​ ឈ្មោះ​ ដន​ សុខុម​ អ្នកបាញ់​ ,​ ឈ្មោះ​ ម៉ាន់​ ប៉ុណ្ណារ៉ា​ អ្នកបាញ់​ ,​ ឈ្មោះ​ ម៉ាន់​ ប៊ុនណ្ណារែក​ អ្នកបាញ់​ ,​ ឈ្មោះ​ នី​ សុភាក់​ អ្នកបាញ់​ និង​ ឈ្មោះ​ ព្រីង​ ឡង់ឌី​ អ្នកបាញ់​ ។

តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក Lock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក ។

លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨៖៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាង ហើយបានយកកាំភ្លើងមកឈរបាញ់បោះ បន្ថែមទៀត ។

ករណីនេះធ្វើឲ្យប្រជាពលរដ្ឋ បានរិះគន់បញ្ហានេះ ថា ខ្លួនជាសមត្ថកិច្ច គាប្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ មិនគួរណា ផឹកស៊ីស្រវឹង អាងបាញ់បោះសេរី បែបនេះទេ ៕សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here