

ភ្នំពេញ ៖ជនសង្ស័យម្នាក់ រហាសនាមអាខ្មោច រួមនិងថ្នាំញៀន២៩កញ្ចប់តូចត្រូវកម្លាំងអន្តរាគមន៍នៃអធិការដ្ឋានននគរបាលខណ្ឌពោធិ៍សែនជ័យជិះល្បាតការពារក្នុងមូលដ្ឋានឃើញសង្ស័យឃាត់ខ្លួន។កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី ៧ ខែកុម្ភះឆ្នាំ២០១៧ នៅចំណុចផ្លូវវេងស្រេង មុខក្លឹបម៊ីតណាយ ភូមិត្រពាំងថ្លឹង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ជនសង្ស័យខាងលើមានឈ្មោះ ពេជ្រ ឌួងតារាហៅ អាខ្មោច អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពត៌មានកំលាំងអន្តរាគមន៍ខណ្ឌបាននិយាយថាមុនពេលកើតកម្លាំងបានធ្វើការជិះម៉ូតូល្បាតតាមមូលដ្ឋាន។ លុះមកដល់ក្បែរកន្លែងកើតហេតុ កម្លាំងបានប្រទះឃើញជនសង្ស័យកំពុងឈរនៅតាមផ្លូវ ដោយកម្លាំងមានការសង្ស័យឃើញកម្លាំងបានឃាត់និងឆែកឆេរ ក៏រកឃើញវត្ថុតាងថ្នាំញៀនប្រភេទម្ស៉ៅសក្រាមសង្ស័យជាសាធាតុញៀនម៉ាទឹកកចំនួន២៩កញ្ចប់តូចទាំងនោះតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងឃាត់ខ្លួននាំមកកាន់ផ្នែកជំនាញ នៃអធិការខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់។៕សារ៉េត