ស្រីប្រកាន់ ប្រុសប្រកែក ÷ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា រងការចោទប្រកាន់ថា បោកទូរស័ព្ទនិងវ៉ៃមនុស្សស្រីរបួសដេកពេទ្យ លោកឧកញ៉ាធ្វើសន្និសីទកាសែត សម្អាតកាយ

0
97

ខេត្តព្រះសីហនុ​៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានរងការចោទប្រកាន់ថា បោកទូរស័ព្ទនិងវ៉ៃមនុស្សស្រី នៅក្រុងព្រះសីហនុ ដែលហេតុការណ៍នៃអំពើហិង្សានេះ គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩និង៣០​នាទី​យប់ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​មួយកន្លែង​ឈ្មោះ «​ឡា វ៉ូត​» ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ដោយសារស្រ្តីរងគ្រោះដាក់បណ្តឹងតាមផ្លូវច្បាប់ លោកឧកញ៉ាា ភិរម្យ វិចិត្រ​ដា​រ៉ា អគ្គនាយក​ក្លឹប​ពាណិជ្ជករ​កម្ពុជា បានកៀងគរអ្នកកាសែតធ្វើសន្និសីទកាសែតមួុយនារសៀលថ្ងៃទី២៤ខែសីហានេះ ដើម្បីស្រាយបំភ្លឺរឿងនេះ ដែលអាចនិយាយបានថាយកសាប៊ូជម្រះកាយ។
សូមជម្រាបថា លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ជា​ម្ចាស់​ក្រុមហ៊ុន WorldWide Dental Supply ជា​ម្ចាស់​ក្រុមហ៊ុន One World Trading ជា​ម្ចាស់​ហាង​បញ្ចាំ សុវណ្ណវិចិត្រ ហ្វា​យ​ណែន ជា​ប្រធាន​ក្រុមហ៊ុន ECC Realty និង​ជា​ម្ចាស់​គម្រោង​អចលនទ្រព្យ​ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត​។​

​យោងតាម​ពាក្យបណ្តឹង ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ដែល​ទើប​ទទួលបាន នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ នេះ បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ គឹម ចាន់​សុធី ភេទ​ស្រី អាយុ​២៧​ឆ្នាំ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ បងស្រី​របស់​ជនរងគ្រោះ​ឈ្មោះ គឹម ចាន់​សុធា បានមកពី​ភ្នំពេញ មកលេង​នៅ​ខេត្ត​ព្រះសីហនុ​។

នៅ​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ ពួកគេ​មាន​គ្នា​៤​នាក់ មាន​ប្រុស​២​នាក់ បាននាំគ្នា​ទៅ​ហូប​អាហារ​នៅ​ហាង ឡា វ៉ូត​។ ពេលនោះ បានឃើញ​ឈ្មោះ យ៉េន ម៉ា​រ៉ា​ណង ភេទ​ស្រី និង មកជា​មួយ​បងប្អូន​របស់គាត់ មក​ហូប​អាហារ​នៅ​ហាង​នេះដែរ​។ ខណៈនោះ បងស្រី​ជនរងគ្រោះ បា​នប​បួស​ទៅ​សួរនាំ​ឈ្មោះ យ៉េន ម៉ា​រ៉ា​ណង ស្រាប់តែ​ឈ្មោះ យ៉េន ម៉ា​រ៉ា​ណង បាន​ស្រែកជេរ​បងស្រី​ជនរងគ្រោះ​។​
​ដោយសារឃើញ​ហេតុការណ៍​មិន​ស្រួល ជនរងគ្រោះ​បាន​លើក​ទូរស័ព្ទរ​កថត​សកម្មភាព​នេះ ស្រាប់​តែមាន​មនុស្ស​ប្រុស​ម្នាក់ (​លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា​) ត្រូវជា​បងប្អូនជីដូន​មួយ​ជាមួយ​ឈ្មោះ យ៉េន ម៉ា​រ៉ា​ណង បាន​ស្ទុះ​មក​ទាញ​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ម៉ាក សាំង​សុង យកទៅ​បោក​កម្ទេច​និង​វៃ​ជនរងគ្រោះ តែម្តង​។ ក្រោយ​បង្កហេតុ លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ជុំវិញ​បញ្ហា​នេះ ជនរងគ្រោះ​ឈ្មោះ គឹម ចាន់​សុធី បាន​ថ្លែងប្រាប់ បន្ថែម នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ នេះ រហូតមកទល់​ពេលនេះ អ្នកនាង​ពុំទាន់​ទទួលបាន​យុត្តិធម៌ នៅឡើយ​ទេ ដោយសារ​ភាគី​ជនបង្ក បានមក​សម្របសម្រួល តែ​អ្នកនាង​ពុំ​ព្រម ព្រោះ​ចង់អោយ​ច្បាប់​ចាត់ការ​រឿងនេះ​។​

ឆ្លើយតប​ការចោទប្រកាន់​នេះ​វិញ លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ថ្លែង​ប្រាប់ថា លោក​មិនបាន​ប្រព្រឹត្ត​អំពើហិង្សា​លើ​ជនរងគ្រោះ ដូច​ការចោទប្រកាន់ នោះទេ​។ លោក​ថ្លែងថា លោក​បាន​ត្រៀម​មេធាវី រួចរាល់​ហើយ ដើម្បី​តតាំង​ករណីនេះ​។ក្នុងករណីនេះគេសង្ឃឹមថា មានតែតុលាការទេដែលរកយុត្តិធម៌ឃើញ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here