លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលរងការចោទប្រកាន់ថា បោកទូរស័ព្ទនិងវ៉ៃមនុស្សស្រីរបួសធ្វើការបដិសេធថាមិនបានប្រព្រឹត្ត

0
86

ខេត្តព្រះសីហនុ​៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានរងការចោទប្រកាន់ថា បានបោកទូរស័ព្ទនិងវ៉ៃមនុស្សស្រី នៅក្រុងព្រះសីហនុបានធ្វើសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២៤ សីហានេះថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ លោកថាចំពោះការឡាយជាវីដេអូក្នុងសកម្មភាពនេះគឺជារូបភាពកាត់តទាំងស្រុង ខណ:ដែលលោកដើរចេញពីកន្លែងទំនាស់ជាមួយកូនតូចព្រោះតែចៀសវាងមានបញ្ហា ទុកឲ្យស្រ្តីរូបនេះនិងប្អូនស្រីប្រកែកគ្នាតែប៉ុណ្ណោះ ហើយមិនបានវាយនិងបោកទូរស័ព្ទរបស់ស្រ្តីនោះទេ។
សូមបញ្ជាក់ថាហេតុការណ៍នៃបញ្ហានេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​មួយកន្លែង​ឈ្មោះ «​ឡា វ៉ូត​» ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។
លោកឧកញ៉ាា ភិរម្យ វិចិត្រ​ដា​រ៉ា ជា​ម្ចាស់​ក្រុមហ៊ុន WorldWide Dental Supply ជា​ម្ចាស់​ក្រុមហ៊ុន One World Trading ជា​ម្ចាស់​ហាង​បញ្ចាំ សុវណ្ណវិចិត្រ ហ្វា​យ​ណែន ជា​ប្រធាន​ក្រុមហ៊ុន ECC Realty និង​ជា​ម្ចាស់​គម្រោង​អចលនទ្រព្យ​ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត​។​

​យោងតាម​ពាក្យបណ្តឹង ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ដែល​ទើប​ទទួលបាន នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ នេះ បញ្ជាក់ថា ស្រ្តីឈ្មោះ គឹម ចាន់​សុធី អាយុ​២៧​ឆ្នាំ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ បងស្រី​របស់​គាត់ឈ្មោះ គឹម ចាន់​សុធា បានមកពី​ភ្នំពេញ មកលេង​នៅ​ខេត្ត​ព្រះសីហនុ​។

នៅ​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ ពួកគេ​មាន​គ្នា​៤​នាក់ មាន​ប្រុស​២​នាក់ បាននាំគ្នា​ទៅ​ហូប​អាហារ​នៅ​ហាង ឡា វ៉ូត​។ ពេលនោះ បានឃើញ​ឈ្មោះ យ៉េន ម៉ា​រ៉ា​ណង ភេទ​ស្រី និង មកជា​មួយ​បងប្អូន​របស់គាត់ មក​ហូប​អាហារ​នៅ​ហាង​នេះដែរ​។ ខណៈនោះ បងស្រី​បា​នប​បួសលទៅសួរនាំឈ្មោះ យ៉េន ម៉ា​រ៉ា​ណង រឿងលុយតុងទីនស្រាប់តែ​ឈ្មោះ យ៉េន ម៉ា​រ៉ា​ណង បាន​ស្រែកជេរ​បងស្រី​របស់គាត់។
​ដោយសារឃើញ​ហេតុការណ៍​មិន​ស្រួល ស្រ្តីរូបនេះបានលើកទូរស័ព្ទរកថតសកម្មភាពនេះ ស្រាប់​តែមាន​មនុស្ស​ប្រុស​ម្នាក់ (​លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា​) ត្រូវជា​បងប្អូនជីដូន​មួយ​ជាមួយ​ឈ្មោះ យ៉េន ម៉ា​រ៉ា​ណង បាន​ស្ទុះ​មក​មកឃាត់និងហាមមិនឲ្យថតទាញ​ទូរស័ព្ទ​របស់​ស្រ្តីខាងលើម៉ាក សាំង​សុង និងយកទៅបោកកម្ទេច។
ឆ្លើយតប​ការចោទប្រកាន់​នេះ​វិញ លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ថ្លែង​ប្រាប់ថា លោក​មិនបាន​ប្រព្រឹត្ត​អំពើហិង្សា​លើ​ស្រ្តីរូបនេះដូច​ការចោទប្រកាន់ នោះទេ​។ លោក​ថ្លែងថា លោក​បាន​ត្រៀម​មេធាវី រួចរាល់​ហើយ ដើម្បី​តតាំង​ករណីនេះ​៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here