ប្រពន្ធរត់ចោលញៀនស្រាផឹកព្រឹកផឹកល្ងាចក្លាយជាសពលង់ទឹកស្រះនៅមុខសាលាស្រុកជលគិរី

0
61

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលទំនងខូចចិត្តប្រពន្ធរត់ចោលហើយយកស្រាធ្វើជាត្រីមុខផឹកព្រឹកផឹកល្ងាចលែងចូលផ្ទះបាន
លង់ទឹកបណ្ដាលឱ្យស្លាប់នៅចំណុចស្រះទឹកមុខសាលាស្រុកជលគិរីក្នុងភូមិ ព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ ។
មន្រ្តីនគរបាលស្រុកជលគិរីបានឲ្យដឹងថាជនរងគ្រោះឈ្មោះ បាន ស្រេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ (កសិករ) រស់នៅភូមិ/ឃុំ កើតហេតុខាងលើជាបុរសពោះម៉ាយ ប្រពន្ធលែងលះគ្នា ០៣ឆ្នាំហើយ មានកូន ០៣នាក់ ប្រុស ០១នាក់។
តាមការបំភ្លឺរបស់ឈ្មោះបាន ស្រួ ត្រូវជាបងស្រីសាកសពបង្កើតបានឱ្យដឹងថា ប្អូនប្រុសខ្លួនជាមនុស្សញៀនស្រា យូរមកហើយ តាំងពីប្រពន្ធរត់ចោលមកម្ល៉េះគឺស្រវឹងរាល់ថ្ងៃ គ្មានផ្ទះរស់នៅទេ ដើរដេកតាមគ្រែក្នុងផ្សារ ទុកកូន៣នាក់ឲ្យគាត់ចិញ្ចឹម។ លុះមកដល់ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីព្រឹក ទើបដឹងថាបានលង់ទឹកស្លាប់ក្លាយជាសពនៅក្នុងស្រះមុខសាលាស្រុកជលគិរីបាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី បានលើកសាកសពមកធ្វើកោសល្យវិច័យពុំឃើញមានស្លាកស្លាមអ្វីគួរឱ្យកត់សំគាល់ទេដោយសន្និដ្ឋានថាជនរងគ្រោះនេះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបបានប្រគល់សាកសពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ÷សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here