បញ្ជូនបុរសបីនាក់ឆ្លងដែនកាប់ឈើគ្រញូងហើយសមត្ថកិច្ចថៃចាប់ដាក់គុក២ឆ្នាំយកមកប្រគល់ឲ្យភាគីកម្ពុជា

0
56

ខេត្តឧត្ដរមានជ័យ៖នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទៅ២៥ ខែសីហា ឆ្នាំ២០២០នៅតាមច្រកទ្វាអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យភាគីថៃប្រគល់ពលករខ្មែរ៣នាក់ ដែលលបលួចឆ្លងដែនកាប់ឈើគ្រញូងត្រូវមត្ថកិច្ចថៃចាប់យកទៅផ្ដន្ទាទោសតាមច្បាប់ប្រទេសថៃ២ឆ្នាំឲ្យភាគីកម្ពុជាវិញ ។
សមត្ថកិច្ចបានឲ្យដឹងថាអាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣ នាក់ តាមច្រកទ្វារអន្តរជាតិជាំ ដែលមានឈ្មោះដូចខាងក្រោម
ទី១.ឈ្មោះ កែវ សុគៀន ភេទប្រុសអាយុ ៣៣ ឆ្នាំរស់នៅភូមិបឹងបេង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី២.ឈ្មោះ យឹម ភិន ភេទប្រុសអាយុ ៤៧ ឆ្នាំរស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង
ទី៣.ឈ្មោះ កុល ឡា ភេទប្រុសអាយុ ២៥ឆ្នាំរស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។អ្នកទាំងបីត្រូវសមត្ថកិច្ចថៃចាប់ខ្លួនថ្ងៃទី២២,០៨,២០១៨ ពីបទឆ្លងដែនទៅកាប់ឈើគ្រញូងនៅប្រទេសថៃខុសច្បាប់ដោយ ចូលតាមច្រកត្រពាំងបី​ ស្រុកត្រពាំងប្រាសាទ ហើយបានជាប់ពន្ធនាគារ នៅស្រុកខាន់ថាឡាក់ខេត្តស៊ីសាកេតប្រទេសថៃ២ឆ្នាំ៕
ដោយ÷សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here