ឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងលួចបើកល្មើសការហាមប្រាមឃាត់ខ្លួននាងៗស្រស់ស្អាត៤០នាក់និងភ្ញៀវ៥៣នាក់

0
87

ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេធំមួយកន្លែងនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញដែលបានលួចបើកដំណើរការល្មើសបំរាមរបស់រាជរដ្ឋាភិបាលក៏ដូចជាសាលារាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២០៦កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួល គោក រាជធានីភ្នំពេញ
ក្រោមការដឹកនាំដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញហើយបានចាប់ខ្លួនមនុស្សប្រុសស្រីចំនួន៩៣នាក់និងរកឃើញថ្នាំញៀនមួយចំនួនធំ។
សមត្ថកិច្ចបានឲ្យដឹងថាការបង្ក្រាបនោះកម្លាំងសមត្ថកិច្ច រកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី៩៣នាក់ ក្នុងនោះមានស្រីស្អាតចំនួន៤០នាក់រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។
ប្រតិបត្តិការបង្ក្រាបនេះដែរមានការចូលរួមពី លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
ក្រោយបង្រ្កាបបានទាំងវត្ថុតាង ទាំងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមច្បាប់៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here