ឃាត់ខ្លួនមនុស្ស៤នាក់ ជាមួយថ្នាំញៀនជិត៤០០ក្រាមឆ្លងខេត្តពីប៉ៃលិនទៅភ្នំពេញ

0
62

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពដឹកជញ្ជូន ជួញដូរ និងចែកចាយសារធាតុញៀនឆ្លងខេត្ត សំដៅទៅរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ហាញមុខជនសង្ស័យនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះ។
មន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហេត្ថខេត្តកំពង់ឆ្នាំង បានចុះធ្វើការបង្ក្រាប ករណីជួញដូរខុសច្បាប់នូវសារធាតុញៀនឆ្លងកាត់ខេត្តកំពង់ឆ្នាំង ក្នុងគោលដៅទៅរាជធានីភ្នំពេញ ដោយមធ្យោបាយធ្វើដំណើរតាមរថយន្តមួយគ្រឿង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ ឆឹង ច័ន្ទដារ៉ា (ហៅចែមុំ) ភេទស្រី អាយុ៥៣ឆ្នាំ ទីលំនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ២-ឈ្មោះសាយ នី ភេទស្រី អាយុ៦៨ឆ្នាំ ទីលំនៅផ្ទះលេខ ៥៥០ ផ្លូវ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ៣-ឈ្មោះ សុន សារ៉ាយ ភេទប្រុស អាយុ ៣១ ឆ្នាំ ទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញនិង ៤-ឈ្មោះ ឆឹង ម៉ារ៉ូត ភេទប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងពេលឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១០ កញ្ចប់ ទម្ងន់ ៥០.៥៩ ក្រាម ។ ដុំក្រាមពណ៌សថ្លាចំនួន ០១ ថង់ ទម្ងន់ ៣១២.៧៨ ក្រាម -កញ្ឆាក្រៀម (មូរជាបារី) ចំនួន 03 ដើម ។ រថយន្ត១គ្រឿង ទូរស័ព្ទដៃ៤គ្រឿង និង លុយខ្មែរចំនួន២២ម៉ឺន៤ពាន់រៀល។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យទាំងនេះបានចរាចរណ៍គ្រឿងញៀនឆ្លងកាត់ខេត្ត ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ដើម្បីចូលទៅរាជធានីភ្នំពេញ។ ដោយទទួលបានព័ត៌មានជាក់លាក់ក្នុងករណីនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានចេញប្រតិបត្តិការចេញស្ទាក់ចាប់រថយន្តនេះបានតែម្តង ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមច្បាប់៕
ដោយ÷សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here